ថ្មីៗនេះជារឿងមួយគួរឱ្យភ្ញាក់ផ្អើល និងត្រេកអរខ្លាំង ដោយចំនួនសត្វស្លាបជាច្រើនបានកើនឡើងមករស់នៅលើផ្ទៃបឹងកន្សែងរតនគិរី អាចថាជាដំណឹងល្អក្នុងកំណើនសត្វព្រៃនៅកម្ពុជា។
តាមរយៈគណនីហ្វេសប៊ុក រដ្ឋបាលខេត្តរតនគិរី បានរៀបរាប់ថា៖ « ហ្វូងសត្វស្លាបកំពុងកើនឡើងគួរកត់សម្គាល់នៅបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី
គយគន់ហ្វូងសត្វស្លាប មាន់ទឹក ប្រវឹក ក្អែក...នៅរមណីយដ្ឋាន បឹងកន្សែង ក្នុងក្រុងបានលុង ខេត្តរតនគិរី ជាមួយជំនោរពេលសូរិយារៀបលិច។
សូមជួយអភិរក្ស ថែរក្សាសត្វព្រៃ ដើម្បីទេសចរណ៍ រូបថត ថ្ងៃទី២០ មករា ឆ្នាំ២០២០ »។
នេះពិតជាដំណឹងគួរឱ្យរីករាយខ្លាំងមែនទែនដែលសត្វព្រៃកម្ពុជាយើងកើនឡើងគួរឱ្យមោទកភាពបំផុត៕