មានរោគសញ្ញាទាំងអស់នេះ បញ្ជាក់ថា អ្នកកំពុងតែត្រូវអំពើរបស់គេហើយ!

ជំនឿអរូបី ​បើត្រឹមតែជាជំនឿដែលអ្នកវិទ្យាសាស្ត្រមិនទទួលស្គាល់ ​តែមានមនុស្សជាច្រើនតែងតែមានជំនឿទាំងនោះសឹងគ្រប់ប្រទេស ​ជាពិសេសប្រជាជនខ្មែរយើងក៏មានជំនឿបែបនេះដែរ។

នៅក្នុងនោះ ​ជំនឿការធ្វើអំពើអំព័ន្ធ ​ជារឿងដែលមនុស្សជាច្រើនមានជំនឿខ្លាំងក្លា ​ពោលគឺការដាក់អំពើជារឿងអាក្រក់ខាងផ្លូវងងឹត ដើម្បីធ្វើបាបនរណាម្នាក់ដែលខ្លួនស្អប់។

Screen Shot 2014 07 15 At 1 20 28 Pm

ដូច្នេះបេីអ្នកមានចំណុចទាំងអស់នេះ​ អ្នកប្រហែលត្រូវអំពេីរបស់គេហេីយ ៖

១. មិនចង់រស់នៅចង់ងាប់ឱ្យបាត់

២. ហ៊ានធ្វើគ្រប់យ៉ាងមានចិត្តកាចសាហាវ

៣. មួម៉ៅច្រើន (ត្រូវតែទប់អារម្មណ៍ខ្លួនឯងឱ្យជាប់បើមិនទប់ទេអ្នកអាចនឹងធ្វើរឿងអាក្រក់)

៤. សម្បុរខ្មៅស្រអាប់ខុសពីធម្មតា ភ្នែកក្រហម

៥. នៅសុខៗមានក្លិនក្រអូបដូចជាទឹកអប់ ធូក ក្រមួន ប៉ុន្តែមានតែអ្នកទេដែលអាចហិតដឹង

៦. ឮសំឡេងនរណាម្នាក់ហៅ ឬឮសំឡេងសូត្រធម៌ម្យ៉ាងដែលអ្នកឮហើយមានអារម្មណ៍ហ៊ឹងត្រចៀក ឬក៏អារម្មណ៍វិលវល់

៧. អ្នកមានចរិតខុសពីមុនដូចជាមនុស្ស2ផ្សេងគ្នា

៨. បើសិនអ្នកពាក់វត្ថុការពារខ្លួនដូចជាអំបោះក្រហមចងដៃ ឬខ្សែរចង្កេះ អ្នកនឹងមានអារម្មណ៍ចង់ដោះវាចេញហើយរមាស់ខ្លាំងឬក៏ក្តៅ....

Ill Woman Lying Hospital Bed Soul Leaves Body Her Sick Female Patient Clinic 91925328

៩. ចូលចិត្តកន្លែងស្ងាត់ ឬក៏និយាយម្នាក់ឯងដូចមនុស្សឆ្គួត ឬការគិតអ្នកមាន២ ផ្ទុយគ្នាចិត្ត ១ថាល្អ ១ ទៀតថាអាក្រក់

១០. ងងុយគេង ពេលគេងយូរហើយមានអារម្មណ៍តានតឹងដូចចាស់ថាខ្មោចសង្កត់ (ខ្មោចសង្កត់អ្នកអាចមើលឃើញគ្រប់យ៉ាងតែអ្នកមិនអាចហាមាត់និយាយឬកំរើកខ្លួនបាន)

១១. ខឹងឬស្អប់អ្នកនៅក្នុងគ្រួសារ

បើមានអារម្មណ៍ខ្លួនឯងមិនសូវស្រួលអ្នកគួតែរកវិធីការពារខ្លួនឬក៏ស្រោចទឹកលាងបាបកម្មស្រោចទឹកដោយអ្នកមានគុណទាំង2ឬព្រះសង្ឃរឹតតែល្អ🙏🏻

បញ្ជាក់ : ខ្សែរចង្កេះការពារបានតែចង្កេះទេ។

ប្រភព៖ ស្រមោលភពងងឹត