១០០ ឆ្នាំម្តងមិនគួរឱ្យជឿថាពិភពលោកសុទ្ធតែជួបនឹងវីរុសកាចសាហាវៗបែបនេះ ចុះឆ្នាំ ២០២០នេះវិញបានទៅលើវីរុសអ្វី?

ថ្មីៗនេះវីរុស ​Corona ថ្មីបាននឹងកំពុងរាតត្បាតមនុស្សខ្លាំង ​ដោយវាជាជំងឺផ្លូវដង្ហើមថ្មី ​ធ្វើឱ្យពិភពលោកខ្លាចរអារនាពេលបច្ចុប្បន្ន។ ​តែអ្នកប្រហែលជាមិនដឹងនោះទេថា ​វីរុសកាចសាហាវៗ ​មិនមែនទើបតែមានបច្ចុប្បន្ននោះទេ បើតាមរយៈការស្រាវជ្រាវមេរោគសាហាវក្នុងប្រវត្តិសាស្រ្តមានតាំងពីឆ្នាំ ​១៧២០មកម្ល៉េះ ​ហើយជំងឺធំៗដែលសម្លាប់អាយុជីវិតមនុស្សអស់ច្រើនតែងតែកើតរៀងរាល់ ​១០០ឆ្នាំម្តង ​ពោលគឺ  ឆ្នាំ ១៧២០ ឆ្នាំ ១៨២០ ឆ្នាំ ១៩២០ ​តែរហូតឆ្នាំ ២០២០នេះមិនទាន់ដឹងថាជាជំងឺអ្វីឱ្យច្បាស់នោះទេ។

China Coronavirus_CNNPH

ទាំងនេះជាជំងឺសាហាវដែលបានកើតឡើងរៀងរាល់ ១០០ឆ្នាំម្តង ដូចជា៖ 

# ឆ្នាំ ១៧២០ The Great Plague of Marseille

នៅក្នុងឆ្នាំ ១៧២០ ជំងឺឆ្លងនេះដំបូងកើតឡើង នៅទីក្រុងម៉ាកសៃ គឺជាជំងឺដ៏សាហាវដែលកើតឡើងចុងក្រោយគេនៅអឺរ៉ុបដែលហៅថា Bubonic plague។ ដោយជំងឺនេះ បានសម្លាប់អាយុជីវិតមនុស្ស ១០ម៉ីននាក់នៅទីក្រុងម៉ាកសៃ ប្រទេសបារាំង។

1

# ឆ្នាំ ១៨២០ The First Cholera Pandemic

ក្នុងឆ្នាំ ​១៨២០ ជំងឺអាសន្នរោគ ​គឺជាជំងឺធ្ងន់ធ្ងរលើកទី ១ ដែលកើតឡើងនៅប្រទេសថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន ហើយគ្រាន់តែនៅលើកោះជ្វាមួយសោះ រោគនេះបានសម្លាប់មនុស្សអស់ដល់ទៅ ១០ម៉ឺននាក់។

2

# ឆ្នាំ ១៩២០ The Spanish Flu 

នៅក្នុងឆ្នាំ ១៩២០ ជំងឺឆ្លង The Spanish Flu (ផ្តាសាយបក្សី)  បានកើតឡើងនៅចន្លោះ ឆ្នាំ១៩១៨ ទៅ ១៩២០ មកម្ល៉េះ តែពិភពលោកបានស្គាល់រោគវាដំបូងបង្អស់ ពីការឆ្លងជំងឺផ្តាសាយបក្សី H1N1 ដែលលើកទីពីរទើបកើតឡើងនៅឆ្នាំ ២០០៩។

ដោយកាលពីលើកទី ១ ជំងឺនេះបានរីករាលដាល និងឆ្លងដល់មនុស្សជាង ៥០០ លាននាក់នៅជុំវិញពិភពលោក ហើយអ្នកស្លាប់មានរហូតដល់ទៅជាង ១០០ លាននាក់។

3

ដូច្នេះប្រសិនជាជំងឺឆ្លងកាចសាហាវកើតរៀងរាល់ ​១០០ឆ្នាំម្តងមែន ​តើសម្រាប់ឆ្នាំ ​២០២០ នេះ ជំងឺកាចសាហាវបានទៅលើជំងឺអ្វីទៅ? មានតែចាំរង់ចាំមើលទាំងអស់គ្នាប៉ុណ្ណោះ!

ប្រភព​​​៖ Philippines News