មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​ត្រៀម​លក្ខណៈ​ហើយ​ស្រេច ប្រសិន​មាន​ផ្ទះ​វីរុស​កូរ៉ូណា

មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​ត្រៀម​លក្ខណៈ​ហើយ​ស្រេច ប្រសិន​មាន​ផ្ទះ​វីរុស​កូរ៉ូណា

ត្បិត​គិត​មក​ទល់​ថ្ងៃ​ទី ២៦ មករា ឆ្នាំ ២០២០ នេះ មិន​ទាន់​មាន​ផ្ទុះ​ករណី​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ណា​មួយ​នៅ​ប្រទេស​កម្ពុជា​ក្តី ប៉ុន្តែ​ក្រសួង​សុខាភិបាល​ក៏​បាន​ធ្វើ​ការ​ដាស់តឿន​និង​ចុះ​ផ្សាយ​នូវ​វិធី​ទប់ស្កាត់​រួច​ជា​ស្រេច​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។

នៅ​ឯ​ប្រទេស​ចិន​មាន​អ្នក​បាត់បង់​ជីវិត​កើន​ឡើង​ដល់ ៥៦ នាក់ និង​មាន​ប្រមាណ ២ ០០០ នាក់​ដែល​កំពុង​ឆ្លង​នូវ​វីរុស​ដ៏​កាច​សាហាវ។ នេះ​បើ​គិត​ត្រឹម​ម៉ោង ១១ ព្រឹក​ថ្ងៃ​ទី ២៦ មករា ឆ្នាំ ២០២០។

Science_wuhanvirustracking_1195733907
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Wuhan Virus Outbreak E1579994767750
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឆ្លើយតប​នឹង​បញ្ហា​នេះ ក្រឡេក​ទៅ​មើល​មន្ទីរ​ពេទ្យ​បង្អែក​ប្រចាំ​ខេត្ត​បាត់ដំបង ក៏​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ ​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រសិន​មាន​នរណា​មួយ​បាន​ឆ្លង​នូវ​វីរុស​នេះ​ជា​យថាហេតុ។ តាម​គណនី​ហ្វេសប៊ុក​របស់​លោក ពៅ សុវណ្ណារិន បាន​សរសេរ​និង​បង្ហោះ​រូបភាព​ថា៖ “មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​ត្រៀម​លក្ខណៈ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ អរគុណ​លោក​វេជ្ជបណ្ឌិត​ អ៊ុំ ញិល ២៥ មករា ២០២០”។

83209150_2664449483653476_5328102394649640960_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
83521339_2664449446986813_3203183843397861376_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ice_screenshot_20200126 120038
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បញ្ជាក់​ថា​រោគ​សញ្ញា​នៃ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​កូរ៉ូណា​គឺ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​សភាព​ក្អក ក្តៅ​ខ្លួន ហៀរ​សំបោរ ដក​ដង្ហើម​ខ្លីៗ។ ប្រសិន​មាន​ការ​សង្ស័យ​ក្នុង​ករណី​ណា​មួយ សុំ​ប្រញាប់​ទាក់ទង​ជា​បន្ទាន់​មក​កាន់​លេខ ១១៥!

ប្រភព៖ Facebook

Loading...