អស្ចារ្យមែនផ្ទុះវីរុសថ្មីភ្លាម ​អ្នកលក់ម៉ាស់ស្រុកខ្មែរដំឡើងថ្លៃភ្លែត ​ថ្លៃដូចមាស – Kalib9 ជីវិតកម្សាន្ត | Pelklas

អស្ចារ្យមែនផ្ទុះវីរុសថ្មីភ្លាម ​អ្នកលក់ម៉ាស់ស្រុកខ្មែរដំឡើងថ្លៃភ្លែត ​ថ្លៃដូចមាស

ជាការពិតណាស់ ​ទាំងខ្យល់ពុល និងវីរុស ​Corona  ថ្មីបានធ្វើឱ្យប្រជាជនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាព្រួយបារម្ភខ្លាំង ​បើទោះបីជាស្រុកខ្មែរយើងមិនទាន់មានករណីណាមួយឆ្លងវីរុសកាចសាហាវមួយនេះយ៉ាងណាក៏ដោយចុះ ​ជាពិសេសគ្រប់គ្នាបានរកវិធីការពារការឆ្លងរោគរៀងៗខ្លួន ​នោះគឺការពាក់ម៉ាស់តែម្តង។

ជាក់ស្តែងដោយសារតែរោគថ្មីនេះ ​តម្រូវការម៉ាស់កាន់តែមានចំនួនច្រើន ​សូម្បីតែប្រទេសចិនដែលជាប្រទេសផលិតម៉ាស់ក៏ឡើងថ្លៃ  ឯស្រុកខ្មែរយើងក៏ប្រឹងដំឡើងថ្លៃសម្បើមណាស់ដែរ ​ទាំងអ្នកលក់ម៉ាស់ពេទ្យធម្មតានៅក្រៅ ​និងអ្នកលក់ម៉ាស់ប្រភេទការពារនៅតាមអនឡាញ។

Medical Staff Transfer A Patient At The Jinyintan Hospital, Where The Patients With Pneumonia Caused By The New Strain Of Coronavirus Are Being Treated, In Wuhan

នៅក្នុងនោះមានគណនីហ្វេសប៊ុកមួយឈ្មោះ 丽儿 បានផុសរៀបរាប់ ពីការឆ្លៀតឱកាសកេងប្រវ័ញ្ជឡើងថ្លៃម៉ាសនេះដោយបានរៀបរាប់ថា៖

« ថ្ងៃនេះខ្ញុំបានទៅកន្លែងលក់ថ្នាំពេទ្យមួយកន្លែងដើម្បីទៅរកទិញម៉ាស

Me: សួស្ដីបងមានលក់ម៉ាស់ដែរឬទេ?

អ្នកលក់: មាន

Me: មួយប្រអប់តម្លៃលក់ម៉េចដែរបង ?

អ្នកលក់: ហ៊ានអោយថ្លៃប៉ុន្នាន?

Me: ហា!!! ម៉េចសួរចឹង 🌚

អ្នកលក់: លូវទិញអត់?

Me: ខ្ញុំអត់ដឹងអោយប៉ុន្នានទេ បើបងសួរខ្ញុំចឹង 😣

អ្នកលក់: លូវខ្ញុំលក់មួយប្រអប់ 6$

Me: ហើយមានប៉ុន្នានម៉ាសដែរបង ??

អ្នកលក់: 50

Me: ហា🤧 ខ្ញុំទិញប្រើរាល់ដងតែ 2.5$ ទេ បង

អ្នកលក់: ពីមុនផ្សេងលូវផ្សេង

Me: ហាក??? ម៉េចចឹង

អ្នកលក់: តិចទៀតដាច់ stock ហើយ ហើយអ្នកទិញក៏ច្រើនដែរ

Me: ok បង ចឹងខ្ញុំអត់យកទេ ទៅទិញកន្លែងផ្សេងវិញ 😂

អ្នកលក់: លូវយកទៅ ខ្ញុំចុះអោយ 0.5$

Me: អត់អីទេ បងខ្ញុំអត់យកទេ

អ្នកលក់: លូវហែងហ៊ានអោយខ្ញុំប៉ុន្នាន?

Me: 2.5$ ដូចរាល់ដងបានយក

អ្នកលក់: ចឹងអត់លក់ទេ

Me: ដើរចេញ 🤣

អ្នកលក់ ក៏ហៅថាលូវ 4$ យកអត់?

Me: 🙄🙄 អត់ទេ ទៅទិញកន្លែងផ្សេងវិញ 🤧 ហើយ me ក៏ឡើងម៉ូតូជិះ រៀបនឹងចេញទៅ អ្នកលក់ក៏ហៅ🤦🏻‍♀️

អ្នកលក់: លូវ 3$ ទិញអត់

Me: ok ខ្ញុំយក ហើយអ្នកលក់ក៏សួរយកប៉ុន្នានប្រអប់

Me: យក មួយសិនបង ហើយបន្ទាប់មកខ្ញុំក៏ថា អរ!! បងសុំទិញថែម 1 ប្រអប់ទៀតទុកប្រើ

អ្នកលក់: បើយកថែម ត្រូវថែមលុយដូចគ្នា ហើយគិតមួយប្រអប់ 3.5?

Me: ហា????? ម៉េចបានចឹងបង😌

អ្នកលក់: អត់មានម៉េចទេ ខ្ញុំលក់អោយហែងថោកជាងគេហើយ ហើយមុននឹងហែងថាយកទេមួយប្រអប់ទេទើបខ្ញុំគិតលក់អោយហែងមួយ 3$ នឹង តែបើហែងយកលើសពីមួយ ខ្ញុំអត់គិតអោយ 3$ ទេ គឺ 3.5$

Me: Nothing to say 🙂

អត់និយាយច្រើនហុចលុយអោយ តែខ្ញុំមានលុយខ្មែរ 6000រៀល ហើយ 5$ មួយសន្លឹក

អ្នកលក់: ទាយម៉ាសុីនគិតលុយយកមកគិត ហើយគាត់ក៏ប្រាប់ខ្ញុំថា « អេ លុយអត់គ្រប់ទេ ខ្វះ500រៀលទៀត

Me: ហាស??? ខ្វះ??? ហើយខ្ញុំក៏យកលុយមកមើលម្តងទៀត 🙃 បង លុយគ្រប់ហើយតាស់

អ្នកលក់: ខ្វះ 500រៀលទៀត ព្រោះអោយលុយខ្មែរមកខ្ញុំ ខ្ញុំទៅទិញគេ គេគិត ដុល្លាជាមួយខ្ញុំ

Me: អរ🙄 ​»។

S 1

83440906_784766565320885_8265326375427112960_o

គួរឱ្យដឹងផងដែរថាតម្លៃម៉ាស់ពេទ្យធម្មតាគ្រប់ពណ៌ ​ទាំងពណ៌ផ្ទៃមេឃ ​ខ្មៅ និងផ្កាឈូក មួយប្រអប់តម្លៃត្រឹមតែ ​2,5$  ប៉ុណ្ណោះ ​ឯការលក់រាយ ​២ តម្លៃ ​៥០០រៀល ​ចំណែកឯងម៉ាស់ប្រភេទការពារ N95 និង 3M វិញតម្លៃ ​1$  ទៅ ​2$  ប៉ុណ្ណោះ ​តែពេលនេះឡើងថ្លៃគុណនឹង ​២០ ​គុណ ​៣០ ​ឯណោះ ​ពោលគឺមានតម្លៃ​ 35$  ៕

71xxhJcUe9L._SL1500_

Non Woven Medical Mask 500x500

83401076_2360469094053719_1179894955787681792_n

83431807_2360469160720379_1888811859549618176_n