អាណិតខ្លោចចិត្តលោកយាយអាយុ ៧៨ឆ្នាំ សុខចិត្តលំបាកបណ្ដុះកូនទាបកូនខ្វឹតលក់ដេីម្បីចិញ្ចឹមជីវិត (មានវីដេអូ )

សព្វថ្ងៃនៅលេីពិភពលោកយេីងនេះតែងតែមានមនុស្សកេីតមកក្រលំបាកខ្លះទៀតក៏រស់ស្រួលវាជៀសមិនផុតនោះទេ​ ។ ហេីយយេីងក៏បានឃេីញជំនួយពីបណ្ដាអ្នកមានចិត្តបុណ្យជួយទៅលេីមនុស្សចាស់ៗដែលគាត់ក្រលំបាកគ្មានទីពឹង​ជាច្រេីនណាស់មកហេីយ ។

កាលពីថ្ងៃទី​ ២៥​ កន្លងទៅយេីងបានឃេីញម្ចាស់គណនីហ្វេសបុកមួយឈ្មោះ​ ស្រេន​ វុធថា​ បានបង្ហោះរូបជាមួយវីដេអូ​គួរឲ្យអាណិតជាមួយនឹងពាក្យពេជន៍ថា​ ៖

«អាសូរលោកយាយអាយុ៧៨ឆ្នាំហើយ​ដោយកូនក្រពេក គាត់សុខចិត្តទ្រាំលំ​បាកម្នាក់ឯង​ បណ្តុះកូន​ទាប​កូនខ្វឹត​ កូន​ម្ទេស​យកទៅលក់នៅតាមផ្សារ​ ដើម្បីចិ​ញ្ចឹម​ខ្លួន​ និងចិញ្ចឹមកូនមានសតិមិនគ្រប់គ្រាន់​ និងចៅ​ ស្រីម្នាក់ទៀតផង​

បញ្ជាក់​:​ គាត់រស់នៅភូមិឧទុម្ពរ​ ឃុំស្រឡៅ​ ស្រុកតាំងគោគ ខេត្តកំពង់ធំ ។ សូមសប្បុរសជនជួយ​ដោយ​ចិត្តជ្រះ​ថ្លា​......ក្រុមយេីងខ្ញុំនិងចុះទៅជួយលោកយាយឆាប់នេះ​ ☎️081606868 ☎️093 633 500 »។

ដូច្នេះហេីយបេីសប្បុរសជនបានឃេីញហេីយបេីមានសមត្ថភាពមេត្តាជួយលោកយាយផងព្រោះពេលនេះគាត់ត្រូវការជំនួយជាខ្លាំងពីសំណាក់សប្បុរសជនជាខ្លាំងដេីម្បីទុកសម្រាប់ពេលដែលលោកយាយគ្មានកម្លាំងសម្រាប់ធ្វេីបន្តទៀត​ ៕

សូមទស្សនាវីដេអូខាងក្រោម ៖

83797374_2823444017744971_3097953588412940288_n

Cover Website Copy

83687076_2823443907744982_6024585282190311424_n