ផ្ទុះការរិះគន់លាន់ ក្រោយវីដេអូក្រុមរាំមួយក្រុម គ្រងឈុតអប្សរារាំខុសប្រពៃណីយ៉ាងទើសភ្នែក (មានវីដេអូ)

ថ្មីៗនេះវីដេអូមួយនៅក្នុងបណ្តាញសង្គម ​Youtube  ផ្ទុះការរិះគន់យ៉ាងខ្លាំង ​ដោយសារតែក្រុមរាំមួយក្រុមបាននាំគ្នាគ្រងឈុតអប្សរា ​ហើយរាំញាក់ញ័រ ​គ្រវីគូទ មើលទៅពិតជាទាស់ភ្នែកមែនទែន ​ថែមទាំងខូចប្រពៃណីឈុតរបាំបុរាណខ្មែរផងដែរ។

Photo_2020 01 28_18 03 03

តាមរយៈវីដេអូនេះ  ត្រូវបានគេដឹងថាជាកម្មវិធីប្រលងរាំមួយនៅសហរដ្ឋអាមេរិច ​ដើម្បីអបអរថ្ងៃចូលបុណ្យសាកលឆ្នាំ ​២០២០ មានឈ្មោះថា  Fresno Hmong New Year 2019-2020 ។

ក្រុមរាំនេះគឺជាកូនខ្មែរមួយក្រុមដែលបាននាំគ្នាបង្កើតក្បាច់រាំបទខ្មែរមួយបទ ​មានចំណងជើងថា ​«មោទនភាពជាតិខ្មែរ ​» ​ជាមួយក្បាច់រាំអន្តរជាតិរស់រវើក ​តែអ្វីដែលធ្វើឱ្យគ្រប់គ្នារិះគន់ ​ដោយសារតែក្រុមរាំនេះស្លៀកឈុតអប្សរាខ្មែរខុសទម្រង់ ​(ដូចឈុតអប្សរាថៃ​​)  ថែមទាំងរាំញាក់ញ័រ មើលទៅហាក់មើលងាយរបាំខ្មែរយើងតែម្តង។

Photo_2020 01 28_18 03 06

ដើម្បីឱ្យជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

Photo_2020 01 28_18 03 11

Photo_2020 01 28_18 03 00

Photo_2020 01 28_18 02 53

Photo_2020 01 28_18 02 51

Photo_2020 01 28_18 02 47

Photo_2020 01 28_18 02 44