ជោគជតារាសី ឆ្នាំជូត សម្រាប់ការទាយក្នុងឆ្នាំ២០២០!!!

អាជីព

ទោះបីជាវាជាឆ្នាំនឹងជួបបញ្ហាប្រឈមនៅក្នុងវិស័យជាច្រើនក៏ដោយ ក៏ការរកស៊ី ឬធ្វើការរបស់អ្នកកើតឆ្នាំជូតនឹងមិនស្ថិតនៅក្នុងចំណោមបញ្ហាទាំងនេះដែរ។ ភាពជោគជ័យនឹងរីកដុះដាលនៅកន្លែងធ្វើការ នឹងផ្តល់ផលប្រយោជន៍គ្រប់ប្រភេទ។

ការខិតខំនឹងទទួលបានលទ្ធផលល្អ ជំនាញនៃការគិតឆ្លា រហ័សនិងសុទិដ្ឋិនិយមរបស់អ្នកនឹងជំរុញអ្នកឆ្ពោះទៅមុខ។ ប្រាក់រង្វាន់នៅកន្លែងការងារ និងកើនឡើង ចំពោះអ្នកដែលកើតកំឡុងខែ មករា ដល់ខែ មិថុនា។ចំពោះ អ្នកដែលកើតក្នុងខែបន្ទាប់ទៀត នឹងត្រូវខិតខំប្រឹងប្រែងខ្លាំងដើម្បីសម្រេចគោលដៅរបស់ពួកគេ។

ហិរញ្ញវត្ថុនឹងរីកដុះដាលពេញមួយឆ្នាំ! ប្រាក់ចំណូលរបស់អ្នកអាចកើនឡើងទ្វេដង។ វាជាការប្រសើរណាស់ដែលអ្នកត្រូវសន្សំនិងវិនិយោគប្រាក់ដែលរកបានដោយលំបាក។ ព្យាយាមជៀសវាងការខ្ជះខ្ជាយប្រាក់កាក់លើរបស់របរថ្លៃៗ និងការដើរលេងច្រើន។

ផ្ទុយទៅវិញសូមចំណាយពេលលើសម្មភាពតូចៗ ដូចជានាំក្រុមគ្រួសាររបស់អ្នកទៅដើរលេង សួនកម្សាន្ត ឬញ៉ាំអាហារពេលល្ងាចតិចតួចជាមួយគ្នា។ មិត្តស្រីរបស់អ្នកប្រហែលជាសប្បាយចិត្ត នឹងការចូលរួមកម្មវិធីពិព័រណ៍ផ្សេងៗ។

ខែមានសំណាង៖ ខែមីនា កញ្ញា និងវិច្ឆិកា។

ខែសំណាងអាក្រក់: ខែមេសា កក្កដា និងតុលា។

 

Rat

ការសិក្សា

ឆ្នាំជូត នឹងបន្តធ្វើបានល្អក្នុងការសិក្សារបស់ពួកគេ។ ការខិតខំនឹងត្រូវបានគេឱ្យតម្លៃនិងជាការចាំបាច់។ ជាមួយនឹងការផ្តោតអារម្មណ៍ត្រឹមត្រូវលើការសិក្សារបស់អ្នក អ្នកប្រាកដជានឹងសំរេចគោលដៅ។ ចូរប្រយ័ត្នចំពោះសុខុមាលភាពរបស់អ្នក។

ស្ត្រេសលើកាលវិភាគ សិក្សារច្រើនពេករបស់អ្នកអាចធ្វើឱ្យអ្នកបាក់ទឹកចិត្ត ហើយថែមទាំងបង្កឱ្យអ្នកមានជំងឺទៀតផង។ ចូរចៀសវាងពីជំងឺដោយញ៉ាំអាហារវីតាមីនជាមួយនឹងការគេងយ៉ាងហោចណាស់ ៧ ទៅ ៨ ម៉ោង និងអាហារបំប៉នត្រឹមត្រូវ។ ទោះបីជាអ្នកប្រហែលជាចង់ចូលរួមរីករាយនឹងកម្មវិធីផ្សេងៗ  វាជាការប្រសើរក្នុងការឆ្លៀតពេលខ្លះចូលរួមកម្មវិធីគេអញ្ជើញផ្សេងៗ។

សុខភាព

អ្នកកើតឆ្នាំជូត ងាយនឹងមានជំងឺដូចជា ផ្តាសាយនិងហត់នឿយ អ្នកនឹងត្រូវប្រយ័ត្នប្រយែងបន្ថែមទៀតនៅឆ្នាំ ២០២០ ។ បើអ្នកឃើញរោគសញ្ញាផ្សេងៗ ចូរឆាប់ទៅរកពេទ្យដើម្បីព្យាបាលវា។ ដើម្បីមានសុខភាពល្អត្រូវស្រលាញ់ខ្លួនប្រាណរបស់អ្នក និងញ៉ាំប្រូតេអ៊ីននិងបន្លែឱ្យបានច្រើន។ ជម្រុញប្រព័ន្ធភាពស៊ាំរបស់អ្នកដោយបន្ថែមវីតាមីនទៅក្នុងរបបអាហាររបស់អ្នកផងដែរ។ បើតាមក្បួនទូទៅ របបអាហារត្រឹមត្រូវការធ្វើលំហាត់ប្រាណ និងការគេងធ្វើឱ្យយើងមានសុខភាពល្អ។

ទំនាក់ទំនងស្នេហា

អ្នកកើតឆ្នាំជូតមិនសូវទទួលបានរឿងល្អក្នុងទំនាក់ទំនងស្នេហាទេ។ មនោសញ្ចេតនាផ្អែមល្អែនឹងពិបាកនឹងកើតមានណាស់សម្រាប់គូស្វាមីភរិ និងអ្នកនៅលីវ។ អ្នកនឹងប្រឈមមុខនឹងការតស៊ូជាច្រើនពេញមួយឆ្នាំ។ ទោះជាយ៉ាងណា, ភាពវិជ្ជមានខាងក្នុងរបស់អ្នកនឹងជួយរុញច្រានអ្នកអោយផុតពីការលំបាក។

ប្រសិនបើអ្នកនៅលីវវាជាការល្អបំផុតដើម្បីជៀសវាងការចង់បានដៃគូនៅឆ្នាំនេះ។ ភាគរយនៃការស្វែងរកនរណាម្នាក់ជាគូស្នេហ៍យូអង្វែងគឺទាបណាស់។ ផ្ទុយទៅវិញចូរសប្បាយចិត្ត រីករាយជាមួយសេរីភាពខ្លួនឯង ដែលមិនមានចំណងស្នេហា។ ចូររីករាយ នឹងពិធីជប់លៀងនាខ្លះៗ និងជជែកជាមួយមិត្តភក្តិ (ប៉ុន្តែកុំច្រើនពេក) និងជួបមនុស្សថ្មីអោយបានច្រើន។ ចូរទទួលយក រឿងរ៉ាវមិនល្អដែលកើតឡើងចំពោះអ្នក ហើយព្យាយាមរកមើលផ្លូវដែលល្អ!

សំណាងអាក្រក់នឹងកើតដូចគ្នាសម្រាប់គូស្វាមីភរិយា; យកចិត្តទុកដាក់លើបញ្ហាប្រឈមក្នុងទំនាក់ទំនងរបស់អ្នក។ ការឈ្លោះប្រកែកបន្តិចបន្តួច ការតតាំងគ្នាក្នុងបញ្ហាហិរញ្ញវត្ថុ ឬការសង្ស័យអាចធ្វើឱ្យជីវិតស្នេហារបស់អ្នករកាំរកូស។ នៅពេលដែលមានបញ្ហាទាំងនេះលេចចេញមកសូមកុំធ្វើឱ្យដៃគូរបស់អ្នកឈឺចាប់។ ចូរ ដោះស្រាយរឿងគ្រប់យ៉ាងដើម្បីទទួលបានបទពិសោធន៍ល្អប្រសើរក្នុងឆ្នាំនេះ។

ផ្តោតលើសេចក្តីស្រឡាញ់ដែលអ្នកមានចំពោះដៃគូរបស់អ្នក។ ដៃគូរបស់អ្នក គឺជាផ្ទះរបស់អ្នក តំបន់សុវត្ថិភាព និងជាមនុស្សជាទីស្រឡាញ់របស់អ្នក។ រក្សាខ្លួនអ្នកក្នុងក្តីស្រលាញ់ជាមួយគ្រួសារ។

ជីវិតរស់នៅ

ឆ្នាំជូត នឹងជួបប្រទះទាំងជោគជ័យនិងបរាជ័យក្នុងឆ្នាំនេះ។ ភាពជោគជ័យនឹងបង្ហាញខ្លួននៅក្នុងកន្លែងធ្វើការនិងការសិក្សាខណៈពេលដែលទំនាក់ទំនងនិងសុខភាពគឺជាផ្នែកដែលទទួលរងបញ្ហា។ ជារួមឆ្នាំជោគតារាសីឆ្នាំជូតគឺល្អប្រសើរជាងឆ្នាំដទៃទៀត។ អ្នកកើតឆ្នាំកណ្តុរគួរតែរីករាយចំពោះសំណាងល្អរបស់ពួកគេ។ សមត្ថភាពធម្មជាតិរបស់ពួកគេក្នុងការបង្កើតភាពជោគជ័យគឺជាអំណោយធម្មជាតិ ដែលជាអំណោយដែលនឹងបង្ហាញពីការរកប្រាក់កាសបានច្រើន។

ប្រសិនបើអ្នកកំពុងមានអារម្មណ៍ភ័យអំពីឆ្នាំក្រោយចូរការពារខ្លួនអ្នកដោយយករូបសំណាកព្រះពុទ្ធតាមជាប់ខ្លួន ហើយចូរមានក្តីសង្ឃឹមសម្រាប់ពេលវេលាល្អ ៗ ដែលកើតឡើងចំពេលដែលអ្នកមានសំណាងអាក្រក់។

អត្ថបទដោយ៖ Hanuman

អាចអានអត្ថបទឆ្នាំទាំង១២បាន៖ ជូត | ឆ្លូវ | ខាល | ថោះ | រោង | ម្សាញ់ | មមី | មមែ | វក | រការ | ចរ | កុរ