(ក្រសួងព័ត៌មាន) នំបញ្ចុករបស់កម្ពុជា នឹងត្រូវស្នេីសុំអង្គការ យូណេស្កូ​បញ្ចូលជាសម្បត្តិវប្បធម៌​អរូបី នៃ​មនុស្សជាតិ​

ភ្នំពេញ៖ នំបញ្ចុក ជាអាហារមួយប្រភេទដ៏ពេញនិយមរបស់ប្រទេសកម្ពុជា ខណៈប្រជាពលរដ្ឋទាំងអស់ សុទ្ធតែនិយមហូបនំបញ្ចុក មិនថាក្មេងចាស់ សុទ្ធតែចូលចិត្តគ្រប់ៗគ្នា។

Img 20190605 Wa0022997125012304750704

ថ្មីៗនេះ គេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន បានធ្វើការប្រកាសស្ដីពីការរៀបចំស្នើសុំអង្គការយូណេសក្ដូ បញ្ចូល នំបញ្ចុកកម្ពុជា ជាសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ ហើយនេះក៏ជាព័ត៌មានដ៏រំភើបមួយសម្រាប់ប្រទេសកម្ពុជាផងដែរ។

Cambodian_noodle_archphkai

សារទាំងស្រុងមានដូចខាងក្រោម៖

MC: នំបញ្ចុករបស់កម្ពុជា នឹងត្រូវស្នេីសុំអង្គការយូណេស្កូ(UNESCO​)បញ្ចូលជាសម្បត្តិវប្បធម៌​អរូបី នៃ​មនុស្សជាតិ​ ដើម្បីបញ្ជាក់ផលិតផលមួួយនេះ​ជារបស់ខ្មែរតាំងពីសម័យកាលមុន។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី២៩ ខែមករានេះលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា កម្ពុជា​ នឹង​ដាក់​ឯកសារ​ស្តីពីនំ​បញ្ចុករបស់កម្ពុជាទៅអង្គការ​យូណេស្កូ ដើម្បី​សុំចុះក្នុង​បញ្ជី​នៃវប្បធម៌​អរូបី នៃ​មនុស្សជាតិ​នៃសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

លោកជំទាវ ​បន្តថា ក្រសួង​​ បាន​នឹងកំពុងរៀបចំ​ឯកសារ​នំ​បញ្ចុក​ឲ្យរួចរាល់​ក្នុងឆ្នាំ​២០២០​នេះ ជាមួួយការដាក់​ឯកសារបេតិកភណ្ឌ​អរូបី​មួយ​ចំនួន​ទៀត ​ទៅ​អង្គការ​យូណេស្កូ​ផងដែរ​។

គួររំឭកថា សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិកម្ពុជាមួយចំនួន ត្រូវបានពិភពលោកទទួលស្គាល់ និងដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូរួមមាន៖ ប្រាសាទតំបន់អង្គរនៅឆ្នាំ១៩៩២ របាំព្រះរាជទ្រព្យនៅឆ្នាំ២០០៣ ល្ខោនស្រមោលស្បែកធំនៅឆ្នាំ២០០៥ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ ល្បែងទាញព្រ័ត្រនៅឆ្នាំ២០១៥ ចាប៉ីដងវែងនៅឆ្នាំ២០១៦ ក្រុមប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ល្ខោនខោលវត្តស្វាយអណ្តែតដែលជាតំណាងឲ្យល្ខោនខោលនានាក្នុងប្រទេសកម្ពុជា បានចុះបញ្ជីជាបេតិក ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ៕

អត្ថបទ៖ វ៉ាង ភក្តី

Zourbong_q24 10 20191515027199

អត្ថបទទាំងស្រុងពី ក្រសួងព័ត៌មាន