មើលគំរូស្រុកគេផង! បវរកញ្ញា​ហុងកុង​សុខចិត្តឱន​សុំ​ទោសអ្នកគាំទ្រ ព្រោះលក់​ម៉ាសថ្លៃខ្លាំងពេលផ្ទុះ​វីរុស​ថ្មី (មានវីដេអូ)

ថ្មីៗនេះដោយសារតែវីរុសកូរ៉ូណាថ្មី ​បានផ្ទុះឡើងចេញពីក្រុង ​Wuhan  ប្រទេសចិន ​និងបានឆ្លងរាលដាលដល់ប្រទេសដទៃនោះ មិនថាតែប្រទេសចិន និងប្រទេសនានានោះទេ ​សុទ្ធតែបង្កើនការពាខ្លួនទ្វេរដងពីរោគឆ្លងតាមផ្លូវដង្ហើមនេះ ​ដោយការពាក់ម៉ាស់តែម្តង។

Ca_coronaviruscontagious_012720getty

ជាក់ស្តែងមិនថាតែប្រទេសខ្មែរយើងទេ ​សូម្បីតែប្រទេសដទៃមួយចំនួន តម្លៃម៉ាសសុទ្ធតែមានការឡើងថ្លៃ ដោយសារតែប្រទេសផលិតពោលគឺប្រទេសចិនក៏មានការឡើងថ្លៃដែរ ​ព្រោះតែកង្វះការផ្គង់ផ្គង់តែម្តង។

ថ្មីៗនេះផងដែរ ​បរវរកញ្ញាហុងកុងមួយរូប បាននឹងកំពុងតែទទួលរងការរិះគន់ខ្លាំង​ ដោយសារតែនាង និងមិត្តប្រុសបានប្រកាសលក់ម៉ាសថាមានតម្លៃសមរម្យមិនឡើងថ្លៃ ​តែពេលអ្នកគាំទ្រ និងអតិថិជនទៅទិញបែរជាឡើងថ្លៃហួសហេតុគុណនឹង ៣​​ ​ធ្វើឱ្យអតិថិជនខឹងសម្បារ និងក្តៅក្រហាយខ្លាំង។

Df20 Intiarn7151909

ដោយសារតែមិនអាចទ្រាំនឹងការរិះគន់បាន បវរកញ្ញាហុងកុងឆ្នាំ ២០១០ កញ្ញា Toby Chan  បាន​បង្ខំចិត្តឡើង​ទូរទស្សន៍​បក​ស្រាយ និង​ឱន​ក្បាល​សុំ​ទោស​ពីកំហុស​របស់​ខ្លួន ដោយ​ថែមទាំងបានបក​ស្រាយ​ថា ការឡើងថ្លៃបែបនេះមកពីនាងមិន​ដឹងថាមាន​​ចំនួន​អ្នក​ទិញ​ច្រើន​ដល់​ថ្នាក់​នេះ ​ដូច្នេះនឹងនឹង​ទាក់ទង​ទៅ​ខាង​ផ្គត់ផ្គង់យក​ទំនិញ​បន្ត​ទៀត ដោយសុំការអភ័យទោសពីទស្សនិកជន និងអ្នកគាំទ្រផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

Toby Chan Sammi Cheung Lisa Chng 2010 Miss Hong Kong Top 3

5e32588f85b19_1580357760_medium

5e3258a7ec310_1580357760_medium