ទិញថ្នាំលេបផ្តេសផ្តាសតាមចិត្តឯង ​ដូចជាបំផ្លាញសុខភាព និងតម្រងនោមខ្លួនឯងអ៊ីចឹង – Kalib9 សម្រស់និងសុខភាព | Pelklas

ទិញថ្នាំលេបផ្តេសផ្តាសតាមចិត្តឯង ​ដូចជាបំផ្លាញសុខភាព និងតម្រងនោមខ្លួនឯងអ៊ីចឹង

មិន​ថា​ថ្នាំ​ប្រភេទ​ណា​នោះ​ទេ ឱ្យតែលេបចូល​ពោះ​ ​​វានឹង​ត្រូវ​ឆ្លង​កាត់​តម្រង​នោមរបស់យើង​ទាំង​អស់។ ដូច្នេះប្រ​សិន​ជា​យើងប្រើ​ថ្នាំ​មិន​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ឬ​ប្រើ​ថ្នាំ​ខុស​ច្បាប់​ (ដូច​ជា​​ថ្នាំ​​ញៀន) តម្រង​នោម​​យើងអាច​​​ខូច​ខាត​ ឬ​ឈានទៅដល់ខូចធ្ងន់​តែ​ម្ដង។

ទាំងនេះជាប្រភេទថ្នាំដែលហ៊ានតែលេបផ្តេសផ្តាសគឺប៉ះពាល់ដល់សុខភាព ៖

១. ថ្នាំបំបាត់ការឈឺចាប់

ការ​ប្រើ​ថ្នាំ​ទិញ​ដោយ​ខ្លួន​ឯង​ ឬ​តាម​ឱសថ​ស្ថាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា ជា​រឿង​ងាយ​បំផ្លាញ​តម្រង​នោម​ខ្លួន​ឯង​បំផុត។ ថ្នាំ​ទាំង​នោះ​ រួម​មាន អាស្ពីរីន អាយបូប្រូហ្វិន (ibuprofen) ប៉ារ៉ាសេតាម៉ុល និង​ថ្នាំ​មួយ​ចំនួន​ទៀត។

ដូច្នេះ​ មិន​ថា​ក្នុង​ស្ថាន​ការណ៍​បែប​ណា​ក៏​ដោយ ​​មិន​គួរ​ប្រើ​​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ទាំង​នោះដោយ​ខ្លួនឯង​​ជា​ប្រចាំ​ឡើយ បើ​សិន​ជា​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ។ ប្រជាជន​អាមេរិក​ជា​ច្រើន​ខូច​តម្រង​នោម​ ដោយ​សារ​តែ​ប្រើ​ថ្នាំ​ទាំង​នេះ​រយៈ​ពេល​យូរ។

២. ស្រា

ផឹក​ស្រា​ច្រើន​មិន​ត្រឹម​ធ្វើ​ឲ្យខូច​ថ្លើម​នោះ​ទេ តម្រង​នោម​ក៏​ខូច​ទៅ​ជាមួយ​គ្នា​ផង​ដែរ។ សារ​ធាតុ​ពុល​ជា​ច្រើន​ត្រូវ​បញ្ចេញ​ចោល​ពី​ឈាម​តាម​ទឹក​នោម​ដែល​ច្រោះ​ដោយ​តម្រង​នោម។ ស្រា​ក៏​ជា​សារធាតុ​ក្នុង​ចំណោម​នេះ​ដែរ ​ដែល​​​ធ្វើ​ឲ្យ​​ការ​ច្រោះ​សារធាតុ​ពុល​ក្នុង​ឈាមចុះ​ថយ​ជាង​មុន ហើយ​ក៏​ធ្វើ​ឲ្យ​មុខ​ងារ​ផ្សេងៗ​របស់តម្រង​​នោម​​ចុះ​ខ្សោយ​បាន​ដែរ។ អ្នកផឹក​ស្រា​ជា​ប្រចាំ ​ប្រឈម​​នឹង​ការ​វិវត្ត​ជា​ជំងឺ​ខ្សោយ​តម្រង​នោម​ និង​ខ្សោយ​ថ្លើម​ខ្ពស់​ណាស់។

Weight Loss Pills Supplements Review

៣. ថ្នាំផ្សះ

ការ​ប្រើ​​ថ្នាំ​ផ្សះ​មិន​ត្រឹម​ត្រូវ ​គឺ​គ្រោះ​ថ្នាក់​ណាស់​ចំពោះ​តម្រង​នោម។ ចំពោះ​អ្នក​​មាន​ជំងឺតម្រង​នោម​ មិន​គួរ​ប្រើ​ថ្នាំ​ផ្សះក្នុង​កម្រិត​ដូច​​អ្នក​មាន​សុខភាព​ធម្មតា​ទេ។ អ្វីដែល​ត្រូវ​ធ្វើ​គឺ ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​​ថ្នាំ​ផ្សះ ​ដើម្បី​គ្រប់​គ្រង​ផល​ប៉ះពាល់​​លើ​តម្រង​នោម។

៤. ថ្នាំបញ្ចុះលាមក

ជាទូទៅ សម្រាប់មនុស្សភាគច្រើនប្រើថ្នាំបញ្ចុះលាមកដែលគ្មានវេជ្ជបញ្ជា គិតថាមានសុវត្ថិភាព។ តែថ្នាំបញ្ចុះលាមកប្រើ​សម្រាប់​លាងសម្អាតពោះវៀន (ជាធម្មតា មុនឆ្លុះពោះវៀនធំ) ក៏​អាច​​ធ្វើឱ្យប៉ះពាល់ដល់តម្រងនោមដែរ។

Pills

៥. សារធាតុចាប់ពណ៌ ​(ចាក់តាមសរសៃឈាមដើម្បីធ្វើរោគវិនិច្ឆ័យ)

“ការ​ថត​រូបភាព​វេជ្ជសាស្ត្រ” មួយ​ចំនួន​ត្រូវ​ការ​ប្រើ “សារធាតុ​ចាប់​ពណ៌​” ដើម្បី​ឲ្យ​​​មើល​ឃើញ​ច្បាស់​នូវ​បញ្ហា​ខាង​ក្នុង។ មធ្យោបាយបែប​នេះ​ (មួយ​ចំនួន តែ​មិន​មែន​ទាំង​អស់) ​​អាច​បង្ក​បញ្ហា​ដល់​តម្រង​នោម​ ដោយ​មិន​ដឹង​ខ្លួន។ ការ​ថត​នោះ​រួម​មាន ​MRIs ​និង​ CT-scans។​ ​ចំពោះ​​អ្នក​ដែល​មាន​ជំងឺតម្រង​នោម ​ត្រូវ​ដឹងថា​ការ​ថត​ដោយ​ប្រើ​សារធាតុ​ចាប់​ពណ៌​នេះ​ មាន​ករណី​ខ្លះ អាច​ធ្វើ​ទុក្ខ​ដល់​តម្រង​នោម។

៦. ថ្នាំខុសច្បាប់

ថ្នាំ​ញៀន​ ឬ​ថ្នាំ​សប្បាយ​មួយ​ចំនួន​ អេកតាសុី ហេរ៉ូអ៊ីន កូកាអ៊ីន នឹង​ធ្វើ​ឲ្យ​​ឡើង​សម្ពាធ​ឈាម ខ្សោយ​បេះដូង ដាច់​ ឬ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល ឬ​អាចស្លាប់​ ពេល​ប្រើ​លើក​​ដំបូង​។ លើស​ពី​នេះ ​តម្រង​​នោម​​ក៏​ខូច​ខាត​​​ធ្ងន់​ធ្ងរ​ដោយ​សារ​សារធាតុ​ទាំង​នេះ។

*** វិធីដោះស្រាយ និង​ការពារ

ត្រូវ​ប្រើ​ថ្នាំតាម​ការ​ណែ​នាំ​ ឬ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជានិច្ច ​មុន​នឹង​ប្រើ​។ មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្តេស​ផ្តាស​តាម​គេ​ឯង​ឡើយ។ បើ​​​​មិន​ស្រួល​ខ្លួន​ត្រង់​ណាមួយ​ ក្រោយ​ពេល​ប្រើ​ថ្នាំ​ណា​មួយ ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ឲ្យ​​បាន​លឿន​បំផុត។ ក្នុង​ករណី​​ត្រូវ​ថត​រូប​ភាព​វេជ្ជ​សាស្ត្រ​ (ស្កេន X-Ray…) ណាមួយ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​កត្តា​ប្រឈម ឬ​គ្រោះ​ថ្នាក់​ និង​ផល​ប៉ះពាល់​លើ​តម្រង​នោម​យើង​ឲ្យ​បាន​ច្បាស់​លាស់​ជាមុន​សិន។

ដោយ៖ Chamnan Amrith

Vitamins Stock Gty Jef 190709_hpMain_16x9_992