រឿងដែលគ្រប់គ្នាត្រូវដឹង! បច្ចេកទេស៤ ដែលឧក្រិដ្ឋជនប្រើប្រាស់ដើម្បីលួចយកព័ត៌មាន Credit/Debit Card និងធ្វើការលួចលុយពីជនរងគ្រោះ – Kalib9 ជីវិតកម្សាន្ត បច្ចេកវិទ្យា យល់ដឹង | Pelklas

រឿងដែលគ្រប់គ្នាត្រូវដឹង! បច្ចេកទេស៤ ដែលឧក្រិដ្ឋជនប្រើប្រាស់ដើម្បីលួចយកព័ត៌មាន Credit/Debit Card និងធ្វើការលួចលុយពីជនរងគ្រោះ

នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នពលរដ្ឋកម្ពុជា កំពុងប្រែក្លាយពីការប្រើប្រាស់សាច់ប្រាក់ មកជាការទូរទាត់តាមរយ:រូបិយប័ណ្ណឌីជីថល។ ភាពសម្បូរបែបនៃកម្មវិធីទូរទាត់រូបិយប័ណ្ណឌីជីថល ក្នុងទូរស័ព្ទដៃ ការប្រើប្រាស់ Credit/Debit Card ក្នុងការទិញទំនិញ និងទូរទាត់សេវាជាដើម។

ដោយមើលឃើញកំណើននៃការប្រើប្រាស់ Credit/Debit Card ក្រុមការងារសូមលើកយកនូវបច្ចេកទេសចំនួន ០៤ ដែលឧក្រិដ្ឋជនប្រើប្រាស់ដើម្បីលួចយកព័ត៌មាន Credit/Debit Card និងធ្វើការលួចលុយពីជនរងគ្រោះ ដូចខាងក្រោម៖

Maxresdefault

១) Skimming៖ ជាបច្ចេកទេសលួចព័ត៌មាន Credit/Debit Card ដោយប្រើប្រាស់ឧបករណ៍ចម្លងទិន្នន័យក្លែងបន្លំ តភ្ជាប់នឹងឧបករណ៍អានកាត នៃទូរ ATM។ ឧក្រិដ្ឋជនក៏នឹងប្រើប្រាស់ឧបករណ៍ចម្លងកូដ (Skimming Keyboard) ឬកាមេរ៉ាបង្កប់ ដើម្បីលួចលេខកូដកាត របស់ជនរងគ្រោះផងដែរ។

២) Phisning៖ ជាបច្ចេកទេសលួចព័ត៌មាន ដោយប្រើប្រាស់គេហទំព័រក្លែងបន្លំ និងធ្វើការលួចព័ត៌មាន Credit/Debit Card ដែលជនរងគ្រោះបានបញ្ចូល អំឡុងពេលប្រតិបត្តិការទូរទាត់ប្រាក់អនឡាញ។

Dollars And Credit Cards Visa And Mastercard

៣) មេរោគហិរញ្ញវត្ថុ (Banking Trojan)៖ ជាបច្ចេកទេសលួចព័ត៌មាន Credit/Debit Card ដោយប្រើប្រាស់កម្មវិធីមេរោគហិរញ្ញវត្ថុ។ មេរោគនេះមានសមត្ថភាពតំឡើងទាំងលើម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃរបស់ជនរងគ្រោះ។

៤) ការឆបោកតាមទូរស័ព្ទ៖ ជាបច្ចេកទេសលួចយកព័ត៌មាន Credit/Debit Card ពីជនរងគ្រោះ ដោយប្រើប្រាស់មធ្យោបាយឆបោកផ្សេងៗ តាមរយ:ការហៅទូរស័ព្ទ ថាត្រូវរង្វាន់ ឬបន្លំជាបុគ្គលិកធនាគារស្នើសុំលេខកាត ឬលេខកូដកាតជាដើម។

ដូច្នេះដើម្បីការពារព័ត៌មាន Credit/Debit Card របស់អ្នកពីការលួចយកដោយខុសច្បាប់ សូមធ្វើការប្រុងប្រយ័ត្ន បង្ការពីបច្ចេកទេសទាំង៤ ខាងលើ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior

Istock_000065512333_medium_25022150311_o