មានដឹងអត់ថាអក្សរ​កាត់ ភីអិលស៊ី (Plc.) ឬ ខូ​អិ​ល​ធី​ឌី (Co., Ltd.) សរសេរ​​ខាងចុង​​ឈ្មោះ​ក្រុមហ៊ុន​នោះ​មាន​អត្ថន័យ​ដូចម្តេច​?

ជាធម្មតាឈ្មោះក្រុមហ៊ុននានាទាំងអក្សរខ្មែរ ​និងអង់គ្លេស តែងតែមានពាក្យកាត់នៅក្រោយឈ្មោះក្រុមហ៊ុន ដូចជា  ភីអិលស៊ី (Plc.)  ខូអិលធីឌី (Co., Ltd.)  ក.អ លីមីតធីត ឯ.ក ឬ ចំកាត់ ជាដើម។

តើលោកអ្នកឆ្ងល់ទេថា ​តើពាក្យចុងខាងក្រោយនេះមានន័យថាម៉េច? ថ្ងៃនេះយើងខ្ញុំនឹងជម្រាបប្រិយមិត្តអ្នកអានឱ្យបានដឹងដូចខាងក្រោមនេះ ៖

១. ខូអិលធីឌី ឬ Co., Ltd

ពាក្យថា “ខូអិលធីឌី ឬ Co., Ltd.” គឺជាអក្សរកាត់ពីពាក្យ “ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ឬ Private Limited Company”។ ពាក់ព័ន្ធនឹងទម្រង់នេះផងដែរ មានក្រុមហ៊ុនខ្លះសរសេរអក្សរកាត់ថា ឯ.កលីមីតធីតចំកាត់ (Limited) ជាដើម ដែលអក្សរកាត់ទាំងនេះគឺមានន័យដូចគ្នាទៅនឹងពាក្យថា “ខូអិលធីឌី ឬ Co., Ltd.” ផងដែរ។

ឧទាហរណ៍៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ​(ABA Bank) ក្រុមហ៊ុន HRINC (Cambodia) Co., Ltd ក្រុមហ៊ុន Unilever (Cambodia) Limited ជាអាទិ៍។

Aba Branch At Aeon Mall 2 Is Now Open With 12 7 Operation 3d 1160x665

២. ភីអិលស៊ី (Plc.) ឬ ក.អ

ដោយឡែក ពាក្យថា “ភីអិលស៊ី (Plc.) ឬ ក.អ” គឺជាអក្សរកាត់នៃពាក្យ “ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬ Public Limited Company” ដែលទម្រង់នៃក្រុមហ៊ុននេះត្រូវបានប្រើប្រាស់ជាទូទៅចំពោះ ក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យធនាគារ ធានារ៉ាប់ ឬ ប្រតិបត្តិការឥណទានជាអាទិ៍។

ជាឧទាហរណ៍ យើងអាចសង្កេតឃើញថា ផ្នែកខាងចុងនៃនាមករណ៍របស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុភាគច្រើននៅកម្ពុជា បានសរសេរនូវអក្សរកាត់ “ភីអិលស៊ី (Plc.) ឬ ក.អ”។

គ្រឹះស្ថានទាំងនោះមានជាអាទិ៍ ធនាគារអេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.) ធនាគារ កាណាឌីយ៉ា ក.អ (Canadia Bank Plc.) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី (Ly Hour Microfinance Institution Plc.)៕

0 60 1536x1536

2 78 1536x1536

ប្រភព៖ successacademyworkshop