អស់សង្ឃឹមនឹងស៊ូ! ស្ថាបនិកសាលាដូងសម្តែងក្តីហត់នឿយ ក្រោយធុងមូលនិធិត្រូវចោរលួចអស់ប្រាក់មួយចំនួនធំ (មានវីដេអូ)

លោកអ្នកប្រហែលជាបានស្គាល់ហើយថា ​លោក អ៊ុក វណ្ណដេ  គឺជាស្ថានិកសាលាដូង ​ ដែលជាសាលាសាងសង់ដោយការច្នៃប្រឌិតបង្កើតឡើងពីសំរាម ​ដែលមានទីតាំងនៅគីរីរម្យ ​ដោយសាលានេះផងដែរមានទទួលសិស្សក្រីក្រឱ្យចូលរៀនដោយមិនគិតថ្លៃ ​ថែមទាំងទទួលបានជំនួយជាប្រចាំពីសប្បុរសជននានា ​រួមទាំងការចូលរួមថវិកានៅធុងបរិច្ចាកនៅសាលាផ្ទាល់។

តែស្រាប់តែពេលនេះមានរឿងមួយបានធ្វើឱ្យស្ថានិកសាលាដូងរូបនេះមានអារម្មន៍ថាបាក់ទឹកចិត្តខ្លាំងថែមទាំងបង្ហោះសារមួយឃ្លាថា៖ « ខ្ញុំហត់ហើយ ពិបាកណាស់និងជួយណាស់ខ្ញុំត្រូវការសំរាកហើយ » ​ដោយរឿងហេតុនេះបណ្តាលមកពីមានចោរលួចធុងលុយបរិច្ចាកផ្ទាល់។

Photo_2020 02 02_23 11 45

Photo_2020 02 02_23 11 44

តាមការរៀបរាប់តាមរយៈវីដេអូ  ធុងលុយបរិច្ចាកមួយនេះបានបាត់ប្រមាណជា ​២ម៉ោង ​តែក្រោយពីបាននាំគ្នាដើររក  បានឃើញធុងបរិច្ចាកនេះនៅក្បែរបរិវេណសាលារៀនប្រមាណជា ​១០ ​ទៅ២០ម៉ែត្រ ​ដោយសភាពធុងត្រូវបានគេវាយបំបែក និងទឹកប្រាក់ធំៗមួយចំនួនត្រូវបេកគេខ្វេះយកអស់។

S 1

តាមការសន្និដ្ឋានរបស់លោក អ៊ុក វណ្ណដេ  លោកគិតថាជាអំពើរបស់ក្មេងៗក្បែរភូមិ ​ព្រោះបានលួចយកធុងលុយតែបែរជាយកលុយមួយចំនួន និងទុកចោលលុយមួយចំនួន ​ថែមទាំងវាយបំបែកតែបែរជាមិនលួចយកទៅបាត់។ ​ដោយអំពើមួយនេះធ្វើឱ្យលោកអស់សង្ឃឹមជាខ្លាំងមិននឹកស្មានថាលោកបានជួយក្មេងៗច្រើនណាស់ ថែមទាំងលះបង់ដើម្បីសាលានេះច្រើន  ហើយលោកមិនស្តាយលុយដែលបាត់ឡើយ ​តែស្តាយទឹកចិត្តរបស់លោកដែឡគេមិនឃើញតម្លៃ ​តែបែរជាលួចលុយដើម្បីទ្រទ្រង់សាលានេះទៅវិញ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

83861573_2723594034383890_2719916519843692544_o

83677097_2723594141050546_1833234518882910208_o

84583898_2723594244383869_2778756437927526400_o

83859010_2723594527717174_7427671018128277504_o

83399380_2723594714383822_6176176818622562304_o