និស្ស័យមែន! អរគុណ ​ATM លេបកាតធ្វើឱ្យបានជួបអូន រហូតក្លាយជាបុគ្គលិកធ្វើការរួមគ្នា ​ពេលនេះក្លាយជាគូជីវិតពិត – Kalib9 ជីវិតកម្សាន្ត | Pelklas

និស្ស័យមែន! អរគុណ ​ATM លេបកាតធ្វើឱ្យបានជួបអូន រហូតក្លាយជាបុគ្គលិកធ្វើការរួមគ្នា ​ពេលនេះក្លាយជាគូជីវិតពិត

មនុស្សពីរនាក់បានស្គាល់គ្នា ស្រលាញ់គ្នាសុទ្ធតែជានិស្ស័យ គ្រាន់តែនិស្ស័យដំបូងអាចជួបជាមិត្តភក្តិ ​ជាអ្នកស្គាល់គ្នា ​រួចទើបឈានចូលទៅជាសេចក្តីស្នេហា។

តែរឿងរ៉ាវរបស់គូស្នេហ៍មួយគូ ​ដែលជិតឈានចូលរោងការ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានចិត្តរំភើបខ្លាំង ​ព្រោះការរឿងអាសន្នសោះក៏អាចបង្កើតជាចំណងស្នេហា វេញច្របាច់បេះដូង២បញ្ចូលគ្នាដូច្នេះសោះ។

84247272_2488229968061607_4475801774397063168_n

តាមរយៈគណនីហ្វេសប៊ុក Ly LeangHourt  បានរៀបរាប់ថា៖ « ទូរ​ ATM លេប​កាត​ខ្ញុំ​ឱ្យ​បាន​ជួប​អូន​ ជា​បុគ្គលិក​ធនាគារ​ ដែល​កាល​ណោះ​ខ្ញុំ​ជា​អតិថិជន​ បានចង​ចិត្ត​ ​ក្លាយ​ជា​បុគ្គលិក​ធ្វើ​ការ​ជាមួយ​គ្នា​ រហូត​ពេល​នេះ​ក្លាយ​ជា​គូរ​ជីវិត​ ។

#​លួច​ Crush បុគ្គលិក​ធនាគារ​ រហូត​ធ្វើ​ជា​បុគ្គលិក​ធនាគារ​ក៏​តាម​មក​រក​គាត់​ គាត់​ក៏​ញញឹម​ដាក់​តែ​ការពិត​គាត់​មិន​ចាំ​ខ្ញុំ​ទេ​ ប៉ុន្ដែ​ខ្ញុំ​ស្មាន​តែ​គាត់​ចាំ​ ក៏​សប្បាយ​ចិត្ត​ តែ​មិនហ៊ាន​សួរ​ FB សុខ​ចិត្ត​ search ដោយ​ខ្លួន​ឯង​ទម្រាំ​ឃើញ​ 2ថ្ងៃ​ add ភ្លាម​គេ​ក៏​ confirm ព្រោះ​ខ្ញុំ​ជា​បុគ្គលិក​ដូចគ្នា​ បេី​ជា​អតិថិជន​ដូច​មុនគាត់​មិនចាំ​ក៏​មិន comfirm ដែរ​

បន្ទាប់​ពី​នោះ​មក​ខ្ញុំក៏​​តាម​គាត់​ មកមេីល​គាត់ធ្វើ​ការ​​រាល់ថ្ងៃ​ ព្រោះ​គាត់​ធ្វើ​ការ​វេនយប់​ ទីបំផុត​គាត់​ក៏​ផ្តល់​ឱ​កាស​ឱ្យ​ខ្ញុំ​ កាន់​ដៃ​គាត់​បន្ត​រហូត​ដល់​ពេល​នេះ​ ។ ️

❤️​ អរគុណអូនដែល​យល់ព្រម​បន្ត​ដំណើរ​ជិវិត​ជាមួយ​បង

Waiting our wedding day February 6, 2020 Good night 😘😴»។

S ATM

83868274_2493278067556797_52097863106166784_n

84470446_630391477780199_6431502260613677056_n

84619377_638214396951072_7651664776774287360_n

84237744_2493281557556448_8994773240043798528_o

83750473_2493278327556771_3836869541657313280_o

នេះចំជានិស្ស័យស្នេហាចម្លែកថ្មីមែន ​គ្រាន់តែលេបកាត ​ATM  សោះធ្វើឱ្យបុរសមួយរូបនេះតាមរកសេចក្តីស្នេហារបស់ខ្លួនឃើញ  ថែមទាំងអាចចូលរោងការរួមគ្នានាពេលខាងមុខពោរពេញដោយសុភមង្គលទៀត៕