កន្ទេលផ្អាវស្អាតៗ ត្បាញដោយដៃពិតជាស្អាតប្លែក ពិតជាគួរឱ្យចង់ឃើញ ហើយថែមទាំងកម្រនឹងមានទៀតផង! – Kalib9 ជីវិតកម្សាន្ត | Pelklas

កន្ទេលផ្អាវស្អាតៗ ត្បាញដោយដៃពិតជាស្អាតប្លែក ពិតជាគួរឱ្យចង់ឃើញ ហើយថែមទាំងកម្រនឹងមានទៀតផង!

ខ្មែរយើងពិតជាមានទេពកោសល្យណាស់តាំងពីសម័យបុរាណមកដោយបានបន្សល់ទុកនូវសម្បត្តិជាច្រើនទាំង វប្បធម៌ អរិយធម៌ និង ចំណេះដឹង នានាដែលមិនអាចកាត់ថ្លៃបាននោះទេ ។ ហើយជាពិសេសនោះគឺស្នាដៃធ្វើរបស់ប្រើប្រាស់ស្អាតដែលធ្វើដោយដៃពិតជាមានភាពលេចធ្លោតែម្ដង ។

ស្រាប់តែពេលនេះម្ចាស់គណនីហ្វេសបុកមានឈ្មោះថា Panny Ch បានបង្ហោះពីសិប្បកម្មកន្ទេលផ្អាវរបស់ខ្មែរដែលធ្វើដោយដៃផ្ទាល់​ ។ ក្នុងការបង្ហោះនោះលោកបានរៀបរាប់ថា ៖

Screenshot (33)

នំអន្សមផ្អាវ​ គមផ្អាវ​ អំបោសផ្អាវ​ ធ្លាប់ឃេីញធ្លាប់ញាំធ្លាប់ប្រេី​ ប៉ុន្តែមិនដែល​បានឃេីញកន្ទេលផ្អាវស្អាតៗបែបនេះទេ​ ធ្វេីពិបាក​ ចំណាយពេលច្រេីន​ និងតម្រូវឱ្យត្បាញពេលយប់​ដោយសារ​ពេលថ្ងៃផ្អាវស្រួយពិបាកត្បាញ​។ កន្ទេលផ្អាវស្រស់ស្អាតទាំងអស់នេះត្បាញដោយក្រមុំៗ😍ស្រុកអង្គរធំ​ ខេត្តសៀមរាប។

ហើយបើតាមការរៀបរាប់យើងអាចទិញកន្ទេលនេះក្នុងតម្លៃពី ៦០០០០ រៀលឡើងទៅតាមខ្នាតទំហំរបស់វា ៕

83761903_10222237473511258_3268668127428214784_o

84355815_10222237473791265_2767960165750669312_o

84534340_10222237472671237_2778837406650990592_o

83231493_10222237472911243_5304553320893906944_o