ប៉ូលីសល្អមានច្រើនណាស់ រើសកាបូបបានថែមទាំងប្រកាសរកម្ចាស់គួរឱ្យសរសើរខ្លាំង! ​អ្នកច្បារអំពៅពិតជាស្គាល់ច្បាស់ហើយប៉ូលីសគំរូម្នាក់នេះ – Kalib9 ជីវិតកម្សាន្ត | Pelklas

ប៉ូលីសល្អមានច្រើនណាស់ រើសកាបូបបានថែមទាំងប្រកាសរកម្ចាស់គួរឱ្យសរសើរខ្លាំង! ​អ្នកច្បារអំពៅពិតជាស្គាល់ច្បាស់ហើយប៉ូលីសគំរូម្នាក់នេះ

ប៉ូលីសមួយភាគតិចណាស់ បានធ្វើគំរូមិនល្អ ​ធ្វើឱ្យពលរដ្ឋមិនពេញចិត្ត ​តែបានធ្វើឱ្យប៉ូលីសល្អៗជាច្រើនត្រូវគេវាយតម្លៃដូចគ្នា ​ដូចពាក្យចាស់ថា ត្រីមួយស្អុយ ស្អុយមួយកន្ត្រក។

តែជាការពិតណាស់ ​មន្ត្រីប៉ូលីសល្អៗមានច្រើនណាស់នៅក្នុងសង្គមខ្មែរយើង  ដោយថ្មីៗនេះប៉ូលីសគំរូមួយរូបដែលមានឈ្មោះល្បីនៅម្តុំច្បារអំពៅបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការកោតសរសើរខ្លាំង ​ព្រោះតែប៉ូលីសមួយរូបនេះពេលរើសបានកាបូបដោយចៃដន្យបានប្រកាសរកម្ចាស់ពិតជាប៉ូលីសល្អស្មោះត្រង់មែន។

8

10

2

ហើយកាន់តែពិសេសពេលនេះម្ចាស់កាបូបបានមកយករបស់ខ្លួនឯងវិញហើយ ​ថែមទាំងបានបង្ហោះរូប និងសារអរគុណកោតសរសើរដល់ប៉ូលីសគំរូមួយរូបនេះទៀតផង។

តាមរយៈគណនីហ្វេសប៊ុក បោះដុំគ្រឿងក្រអូបដីហ៊ុយ បានរៀបរាប់ថា៖ « គាត់ជាមន្ត្រីគំរូ ខណ្ឌច្បារអំពៅ Police Hon គាត់បានរើសបានកាតាប របស់មិត្តភ័ក្រខ្ញុំកាលពីម្សិលមិញ ឥឡូវគាត់ប្រគល់ជូនម្ចាស់ដើមវិញ ដោយមិនយកសាគុណអ្វីទាំងអស់។ អរគុណលោកពូ ហ៊ន លោកពូពិតជាមន្ត្រី ដែលមានគុណធម៌ និងសច្ចធម៌ អ្នកច្បារអំពៅស្គាល់គាត់ច្បាស់ណាស់ »។

1

នេះពិតជាប៉ូលីសគួរឱ្យសរសើរមែន ​ដោយគេបានស្គាល់ថាប៉ូលីសគំរូមួយរូបនេះ ជាប៉ូលីសចរាចរណ៏ ដែលមានឈ្មោះ រស់ ហ៊ន បច្ចុប្បន្នជាប៉ូលិសផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ ច្បារអំពៅ មានឋានន្តរសក្ដិ អនុសេនីយ៍ឯក ពាក់ស័ក្តិ៣។ ដោយសព្វថ្ងៃប៉ូលីសរូបនេះជាប៉ូលីសគំរូល្អសម្រួលចរាចរណ៍នៅស្ពានច្បារអំពៅរាល់យប់ថ្ងៃមិនថាមេឃភ្លៀង ​ពោលជាប៉ូលីសល្បីដែលពលរដ្ឋគោរពកោតសរសើរខ្លាំង៕

3

4

9

5

6

7