ធនាគារ ABA នឹងវេរប្រាក់បង្កក់ 10$ ឬ ៤០,០០០៛ ពេលអ្នកបង្កើតគណនីសន្សំដំបូង មកឱ្យអ្នកវិញ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន !។ – Kalib9 ជីវិតកម្សាន្ត | Pelklas

ធនាគារ ABA នឹងវេរប្រាក់បង្កក់ 10$ ឬ ៤០,០០០៛ ពេលអ្នកបង្កើតគណនីសន្សំដំបូង មកឱ្យអ្នកវិញ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន !។

ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់ហើយអំពីសេវាកម្មរបស់ធនាគារ ABA ហើយច្បាស់ជាធ្លាប់ប្រើប្រាស់ពីសេវាកម្មផ្ញើរប្រាក់និងដាក់ប្រាក់តាមរយៈកម្មវិធី ABA Mobile​ ថាមានភាពងាយស្រួលក្នុងការរក្សាប្រាក់សន្សំរបស់ខ្លួន ។

ហើយប្រិយមិត្តដែលជាអតិថិជនចាស់ច្បាស់ជាដឹងហើយថានៅពេលបង្កើតគណនីគឺត្រូវតម្កល់ប្រាក់ ១០$​ នៅក្នុង គណនីរបស់ខ្លួន ។

ស្រាប់តែកាលពីថ្ងៃទី ៣១​ ខែ មករា ធនាគារ ABA បានចេញសេចក្ដីប្រកាសមួយថា ៖

អតិថិជន​ទាំងអស់​ជាទី​គោរព

ជា​កិច្ច​ប្រឹងប្រែង​បន្ត​កែ​លម្អ​ផលិតផល​ និង​សេវាកម្ម​របស់​ធនាគារ​យើង​ ព្រមទាំង​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ក្នុង​ការ​បើក​គណនី​ យើង​មាន​សេចក្តី​រីករាយ​ជូនដំណឹង​ថា​ ធនាគារ​ ABA​ ធ្វើការ​លើកលែង​សមតុល្យ​បើក​ និង​សមតុល្យ​បន្ត​អប្បបរមា​ ចំនួន​ 10​ ដុល្លារ​/​ 40,000​ រៀល​ សម្រាប់​គណនី​បញ្ញើ​សន្សំ​ឯកត្តជន​ជា​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​ថ្មី​ទាំងអស់​ ចាប់ពី​ថ្ងៃនេះ​តទៅ​។​

គណនី​បញ្ញើ​សន្សំ​ដែល​បាន​បើក​មុន​ថ្ងៃ​ទី​ 31​ ខែមករា​ ឆ្នាំ​ 2020​ នឹង​ទទួល​បានការ​លើកលែង​សមតុល្យ​បើក​ និង​សមតុល្យ​បន្ត​អប្បបរមា​នេះ​ នៅ​ថ្ងៃ​ទី​ 3​ ខែមីនា​ ឆ្នាំ​ 2020​ ហើយ​ប្រាក់​នេះ​នឹង​ដាក់​ចូល​មក​គណនី​វិញ​។​

​អតិថិជន​ដែល​មាន​សំណួរ​នានា​ទាក់ទង​នឹង​សេចក្តីជូនដំណឹង​នេះ​ សូម​ធ្វើការ​ទាក់ទង​មក​ប្រធាន​ទំនាក់ទំនង​អាជីវកម្ម​របស់​យើង​តាម​អ៊ីមែល​ info(at)ababank.com​ ឬ​ទូរស័ព្ទ​មក​លេខ​ 023​ 225​ 333​ សម្រាប់​សេវាកម្ម​ផ្តល់​ព័ត៌មាន​ 24/7​។​

សូម​រីករាយ​ជាមួយ​ការ​ធ្វើ​បច្ចុប្បន្នភាព​គណនី​បញ្ញើ​សន្សំ​ ABA​ និងសូម​ថ្លែងអំណរគុណ​ចំពោះ​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​យើង​! ៕

Aba Branch At Aeon Mall 2 Is Now Open With 12 7 Operation 30

Untitled 2

ABA Team Work