បញ្ហាអនាម័យ និងការចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ គឺជារឿងមួយដែលពិបាកនឹងដោះស្រាយ ព្រោះតែមានប្រជាជនមួយចំនួនហាក់មិនទាន់ចេះគិតឱ្យដិតដល់ពីរឿងបរិស្ថាន ចេះតែចោលសំរាមផ្តេសផ្តាស ។
ជាក់ស្តែងថ្មីៗនេះផងដែរ រឿងបញ្ហាសំរាម ធ្វើឱ្យប្រជាជនខ្មែរបាក់មុខជាថ្មីម្តងទៀតហើយ ដោយរូបភាពជនបរទេសដើររើសសំរាម និងសំអាតមាត់ព្រែកខេត្តកំពត ធ្វើឱ្យគ្រប់គ្នាកោតសរសើរខ្លាំង និងស្រឡាំងកាំងប្រៀបធៀបថា សូម្បីតែជនបរទេសគេចេះសម្អាតបរិស្ថាន ចុះប្រជាជនខ្មែរជាម្ចាស់ប្រទេសហេតុអ្វីតែងតែចោលសំរាមតែផ្តេសផ្តាសបែបនេះទៅវិញ។
គួរឱ្យដឹងផងដែរថា រូបភាពជនបរទេសដើររើសសំរាមនៅមាត់ព្រែកកំពតត្រូវបានបង្ហោះដោយ ទំព័រហ្វេសប៊ុក Mad Monkey Kampot ថែមទាំងបានរៀបរាប់ជាភាសាអង់គ្លេសថា៖ « Impromptu cleanup at Mad Monkey Kampot! 🌎 🐵 The Mad Monkey team noticed the trash lining the riverside and took it upon themselves to clean it up. The before and after photos are incredible! 😍Shouts to the team here for seeing a problem, being proactive, and getting it cleaned up. It was great to see guests get involved, as well! »។
ដូច្នេះក្រោយពីបានឃើញបែបនេះ សង្ឃឹមថាប្រជាជនខ្មែរមួយចំនួនភ្ញាក់រលឹកឡើង រួមគ្នាថែរក្សាបរិស្ថាន បោះចោលសំរាមនៅក្នុងធុងសំរាម មិនសម្រាប់តែប្រទេសជាតិ ពោលគឺដើម្បីបរិស្ថាន និងសុខភាពខ្លួនឯងផងដែរ៕