នោះអ្នកកាម៉ាប់ៗមានសង្ឃឹមហើយ! ​អ្នកវិទ្យាសាស្ត្របានរកឃើញ វ៉ាក់សាំងអាចចាក់ការពារការឡើងទម្ងន់បាន

អ្នកធាត់ៗប្រហែលជាកំពុងតែសប្បាយចិត្តហើយ ​ដោយថ្មីៗនេះរឿងដ៏គួរឱ្យភ្ញាក់​ផ្អើល​មួយ ត្រូវបានប្រកាសដោយអ្នកវិទ្យាសាស្រ្តថា វ៉ាក់សាំងការពារការឡើងទម្ងន់អាចនឹងត្រូវបានផលិតឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ នេះបើយោងតាមរយៈសារព័ត៌មាន​​ Dailymail។

Vacuna

តាមការស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្តបានរកឃើញថា  ការពិតទៅការធាត់  បណ្តាលពីក្នុងរាងកាយឆ្លងវីរុសម្យ៉ាងមានឈ្មោះ Adenovirous-36 ដោយវីរុសនេះ​ ធ្វើឱ្យរាងកាយធាត់ខ្លាំងលើសអ្នកធម្មតាដល់ទៅ ៤ដងឯណោះ ពោលគឺធ្វើឱ្យរាងកាយឡើងទម្ងន់​ដល់ទៅ  ១៥​ភាគ​រយ​ នៃទម្ងន់រាងកាយសរុប។

4ED533AD00000578 6027215 Image A 91_1533416792458

បន្ថែមពីនេះ ​វីរុស  Adenovirous-36 ត្រូវបានគេដឹងថាមិនត្រឹមតែធ្វើឱ្យរាងកាយកើនឡើងនូវជាតិខ្លាញ់នោះទេ ​ព្រមទាំងរាំងស្ទះនៃការបញ្ចេញចោលកាកសំណល់រាងកាយ ប៉ះពាល់ដល់ក្រពះ ​ពោះវៀន ថែមទាំងបណ្តាលឱ្យឧស្សាហ៍កើតជំងឺផ្តាសាយផងដែរ។  ដោយការរកឃើញវ៉ាក់សាំងនេះ ​ត្រូវបានគេពិសោធន៍ដោយជោគជ័យទៅលើសត្វស្វា ​ហើយឃើញថាមានលទ្ធផលល្អមែនទែន។

Grasa1

ប៉ុន្តែ បើតាមរយៈវេជ្ជបណ្ឌិត និងអ្នកស្រាវជ្រាវបានឱ្យដឹងថា ​វ៉ាក់សាំងនេះមិនទាន់បានដំណើរការផលិតនៅឡើយទេ ​ដោយនៅខ្វះខាតការផ្គត់ផ្គង់ថវិកានៃការផលិត៕

ប្រភព៖ ​DailyMail

Fatness Overweight Flab Obesity Vaccine Jab Thin Scientists 750272