រំភើបខ្លាំង!លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន បានឧបត្ថម្ភថវិកាដល់លោកបេន ដើម្បីបន្តកិច្ចការងារអភិរក្សព្រៃឈើ – Kalib9 ជីវិតកម្សាន្ត | Pelklas

រំភើបខ្លាំង!លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន បានឧបត្ថម្ភថវិកាដល់លោកបេន ដើម្បីបន្តកិច្ចការងារអភិរក្សព្រៃឈើ

លោក ​ Ben Davis ត្រូវបានគ្រប់គ្នាស្គាល់ថា  ជាជនជាតិបរទេសមួយរូប ​ដែលមានចិត្តស្រលាញ់ និងការពារព្រៃឈើ ដោយលោកសុខចិត្តនាំទាំងគ្រួសារមករស់នៅក្នុង​ប្រទេស​កម្ពុជា​ អស់រយៈពេល​ជិត​ ៣០ឆ្នាំ​ហើយ។

លោក ​Ben  រមែងតែងតែផ្លាស់លំនៅដ្ឋានជាញឹកញាប់ នៅតាមបណ្តាខេត្ត និងតំបនមានបញ្ហា ដេីម្បី​កិច្ចការងារជួយ​អភិរក្ស​ទៅដល់សត្វព្រៃ​ និងការពារ​ព្រៃឈើ​ដែលកំពុងតែ​ទទួលរងនូវការ​កាប់​បំផ្លាញ​ ​​ ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ លោកនិង​ក្រុមគ្រួសារ​បាននឹងកំពុងតែរស់នៅក្នុង​ព្រៃជ្រៅមួយក្នុង​ខេត្តព្រះវិហារ​។​

7

3

តែដោយសារតែអ្នកចូលរួមការពារមានតិច  អ្នកបំផ្លាញមានច្រើន បានធ្វើឱ្យលោក ​Ben បានសម្រក់ទឹកភ្នែកឈឺចាប់ ​ដែលលោកមិនអាចជួយព្រៃឈើកម្ពុជាបានច្រើនតាមលទ្ធភាពដែលលោកមាន  ដោយបែបនេះបានធ្វើឱ្យប្រជាជនកម្ពុជាមានការអាណិត ​និងកោតសរសើរលោកជាខ្លាំងដែលលោកត្រឹមតែជាជនបរទេសតែស្រលាញ់ខ្មែរ  ជាងម្ចាស់ប្រទេសមួយចំនួនតូច។

10

ដោយសារតែឃើញលោក ​Ben  បាក់ទឹកចិត្ត និងមានការលំបាកនៅក្នុងការងារប្រចាំថ្ងៃនោះ ​លោកឱកញ៉ា ​ស្រី ​ចាន់ថន ​ដែលគ្រប់គ្នាស្គាល់ថាជាឧកញ៉ាចិត្តសប្បុរសធម៌ បានចេញមុខផ្តល់ជំនួយមួយចំនួនដល់លោក ​Ben  ដែលជារឿងមួយគួរឱ្យរំភើបខ្លាំង។

យោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​របស់​លោក​ តាន់​ គីម​ សួរ​ បានរៀបរាប់ថា៖  «សូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់បងប្រុស ស្រី ចាន់ថន​ ដែលបានចូលរួមឈឺឆ្អាលក្នុងកិច្ចការងារអភិរក្សព្រៃឈើរបស់លោកបេន​ ដោយឧបត្ថម្ភជាថវិកាចំនួន២លានរៀល ហើយបងប្រុសសន្យាថានឹងចុះទៅសួរសុខលោកបេននិងក្រុមគ្រួសារដោយផ្តល់ និងបន្តជួយពួកគាត់ទៀត។

សូមបញ្ជក់៖ បេននិងខ្ញុំមិនបានប្រកាសស្វែងរកមូលនិធិអ្វីទាំងអស់ ប៉ុន្តែការផ្តល់ជូនដោយសប្បុរសជននានាគឺជាការបង្ហាញអំពីទឹកចិត្តនិងសេចក្តីស្រលាញ់ធនធានធម្មជាតិ និងផ្តល់កំលាំងចិត្តដល់បេនក្នុងការបន្តថែរក្សាសួតរបស់ពួកយើងទាំងអស់គ្នានេះ សូមអរគុណចំពោះការយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះជាមួយពួកយើង​ » ៕

1 (1)

2

5

6

8