រំភើបមែន!​ជនបរទេសមួយរូបសរសើរថា ខ្មែរជាជនជាតិស្មោះត្រង់ ក្រោយជួបរឿងមួយនៅម៉ាតម្តុំបឹងកេងកង

ជាការពិតណាស់ ​ការពិតប្រជាជនខ្មែរជាច្រើនតែងត្រូវបានគេសរសើរថា​ ជាជនជាតិដែលរួសរាយ ​ចិត្តល្អ និងមានភាពស្មោះត្រង់ ក្នុងចំណោមប្រទេសអាស៊ីជាច្រើន តាមរយៈអំពើដែលស្តែងកន្លងមក។

ជាក់ស្តែងថ្មីៗនេះប្រជាជនខ្មែរបានសាងកេរ្តិ៍ឈ្មោះជាថ្មីម្តងទៀតហើយ ដោយសារតែមានជនបរទេសម្នាក់បានជួបរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៃភាពស្មោះត្រង់របស់បុគ្គលិកម្នាក់ដែលធ្វើការនៅផ្សារមីនីម៉ាតមួយកន្លែងកាលពីអាទិត្យមុន។

រឿងរ៉ាវបានកើតឡើងតាំងពីសប្តាហ៍មុន ដោយដំបូងឡើយជនជាតិបរទេសឈ្មោះ Leliana Setiono បានទៅមីនីម៉ាតមួយកន្លែងម្តុំផ្សារបឹងកេងកង១ ដើម្បីទិញទឹកដោះគោ និងនំប៉័ង ​តែពេលគិតលុយអ្នកគិតលុយបានប្រាប់លោកថាឱ្យចាំបន្តិច  លោកក៏ស្រលាំងកាំងហើយគិតថាប្រហែលមានរឿងអ្វីកើតឡើង ​លោកក៏រង់ចាំប្រមាណជា ៥នាទី។

៥នាទីក្រោយអ្នកគីតលុយបានហុចទូរស័ព្ទឱ្យលោកមើល ​ហើយបង្ហាញរូបលោកលើអេក្រង់ទូរស័ព្ទក្នុងកាំមេរ៉ាមីនីម៉ាតនេះ រួចសួរថា៖ « នេះជារូបលោកឬ? អាទិត្យមុនពេលលោកមកគិតលុយ លោកបានឱ្យលុយលើស ​5$  ដូច្នេះខ្ញុំសុំសងលុយ 5$  របស់លោកវិញ »។

Voice Overs For Five Dollars Freelancer Sites

ក្រោយពីជួបរឿងនេះ ​ជនបរទេសមួយរូបនេះមានការភ្ញាក់ផ្អើលជាខ្លាំង ​មិននឹកស្មានថាគ្រាន់តែលុយ ​5$  បុគ្គលិកម្នាក់នេះបានរង់ចាំឱ្យលោកវិញបែបនេះសោះ។ លោកក៏បានកោតសរសើរថាប្រជាជនក្រុងភ្នំពេញមានចិត្តល្អ និងមានភាពស្មោះត្រង់ណាស់ ​បើទោះបីជាក្រុងនេះមានបញ្ហាមួយចំនួន ​តែសម្រាប់ប្រជាជនសព្វថ្ងៃនេះ តែងតែមានមនុស្សល្អចេះជួយគ្នា និងមានស្មោះត្រង់ជានិច្ចគួរឱ្យសរសើរ៕

Screen Shot 2020 02 09 At 10.20.48 PM

85185994_10158119430147372_4358958499074408448_o