ផ្ញើជូនអ្នកអភិរក្សជ្រុលនិយម! មកុដខ្មែរមានច្រើនទម្រង់ មួយសម្រាប់របាំ ​មួយសម្រាប់ថតម៉ូតចម្លងតាមជញ្ជាំងប្រាសាទពិតៗ ​មួយណាក៏ជារបស់ខ្មែរដែរ

មកុដខ្មែរបុរាណជាច្រើនត្រូវបានកែច្នៃឡើងនៅក្នុងពេលបច្ចុប្បន្ន ​ដោយអ្នកខ្លះបែរជាហ៊ានថា ​ខ្មែរចម្លងប្រទេសជិតខាងទៅវិញ ​ដែរការពិតរាល់មកុដខ្មែរ គឺជាស្នាដៃចម្លងពីជញ្ចាំងប្រាសាទខ្មែរតែប៉ុណ្ណោះ​​ទោះមិនមានក្បួនខ្នាត ក៏មិនប្រាកដថាខុស ព្រោះម៉ូដមកុដបុរាណខ្មែរយើងមានច្រើនណាស់ដល់ទៅ រាប់រយម៉ូត គ្រាន់តែមិនទាន់មានអ្នកបង្កើត ​ឬតំឡើងឡើងវិញ ឯមកុដសម្រាប់រាំរបាំពិតណាស់​​ទោះបីខុសពីមកុដនៅជញ្ជាំងប្រាសាទបន្តិចបន្តួចក៏នៅតែជារបស់ខ្មែរ ​និងស្ថិតក្រោមហេតុផលមួយចំនួន។

85234364_1389311221237362_8049869654555885568_o

តាមរយៈគណនីហ្វេសប៊ុក វប្បធម៌ខ្មែរ Khmer culture  បានចេញមុខបកស្រាយ ក្រោយមានខ្មែរមួយចំនួនបានចោទប្រកាន់ថា ​សព្វថ្ងៃមានអ្នកច្នៃខ្លះលួចចម្លងម៉ូតប្រទេសថៃ ​តែយើងទេដែលមិនស្គាល់របស់ខ្លួនឯង ​ដោយបានរៀបរាប់ថា៖  

« មុននឹងការចូលរួមមកបកស្រាយ ខ្ញុំសូម រំលឹកនឹកគុណដល់ព្រះមហាករុណាទិគុណនៃ

សម្ដេចព្រះមហាក្សត្រិយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរ័ត្នសេរីវឌ្ឍនា ព្រះមាតា សិល្បៈជាតិខ្មែរ និង ម្ចាស់ម៉ែ សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវីព្រះនិមិត្តរូប នៃ របាំអប្សរា សូមស្តេចយាងទៅឋានព្រះបរមសុខកុំបីអាក់ខានឡើយ..។

អប្សរា ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាមានជាច្រើនប្រភេទនិងជាច្រើន ទម្រង់តាមសម័យការ នឹងច្រើនទៅតាមរចនាបថ ឧទាហរណ៍

អប្សរារចនាបថអង្គរ អប្សរារចនាបថបន្ទាយស្រី អប្សរារចនាបថបាយ័ន ដូច្នេះមកុដអប្សរាក៏មាន ច្រើនទន្ទឹមនឹងនោះដែរ!

•មកុដអប្សរានៃនាដកា គ្រងឡើងសម្តែង

របាំអប្សរាត្រូវបាន ដំឡើង នៅក្នុងអំឡុងទ.វឆ្នាំទី ៥០~៦០ ដោយសម្ដេចព្រះមហាក្សត្រិយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរតន៍សិរីវឌ្ឍនា ព្រះមាតាសិល្បៈជាតិខ្មែរ

ស្ដេចសព្វព្រះរាជហរទ័យតម្លើង របាំអប្សរានេះហើយប្រទានឱ្យសម្ដេចព្រះរៀមនរោត្តមបុប្ផាទេវី ជា ជាអ្នកគ្រងឈុតអប្សរាដំបូងគេបង្អស់ ។

- មកុដអប្សរា សម្រាប់នាដកាពាក់ក្នុងការសម្ដែង គឺជា

ម្កុដដែលមានលក្ខណៈស្រដៀងនឹងពុំសូវជាដូចរូបដែលនៅចម្លាក់នៃប្រាសាទអង្គរវត្តឬមានលក្ខណៈដូចនិងស្រដៀងតែតាមសណ្ឋាននិងទ្រង់ទ្រាយខ្លះៗតែប៉ុណ្ណោះ។

បើសាងធំដូចចម្លាក់អាចធ្វើអោយនាដកាពិបាកពាក់សម្តែងដោយសារតែមកុដខ្មែរ គឺសាងពីស្ពាន់ មានលក្ខណៈធ្ងន់(មកុដបច្ចុប្បន្ន ៣-៤គីឡូ) ។

ម្កុដ នៅក្នុងរបាំអប្សរា គឺជាមកុដមួយដែលសម្រាប់តែគ្រងក្នុងការសំដែងតែប៉ុណ្ណោះ យើង ពុំគួរ យកមកុដប្រភេទមួយនេះមកដើរម៉ូដឬថតម៉ូដែលនោះទេ ព្រោះម្កុដប្រភេទនេះជាមកុដសម្រាប់របាំមេបទ របាំធំ នៃប្រទេសរបស់យើង យើងមិនអាចប្រមាទបានទេ ។

បច្ចុប្បន្ននេះមានការតម្លើងមកុដអប្សរាជាច្រើនទម្រង់និងជាច្រើនសណ្ឋាន សម្រាប់ ថតម៉ូត និងសម្រាប់ អោយកូនខ្មែរ បានយល់និងបានដឹង ថានេះពិតជាដូចអ្វីនៅលើជញ្ជាំងប្រាសាទយើងប្រាកដមែន ! ។

ដូច្នេះសូមមេត្តាបែងចែកឲ្យដាច់នៅ

មកុដសម្រាប់ ពាក់សម្ដែងនិង មកុដសម្រាប់ដើរម៉ូដ ថតម៉ូដ !

អ្វីដែលខ្មែរមាន សូមកុំរុញរានិងធ្វើវាឡើង!

ជាតិសាសន៍ខ្មែរជាជាតិសាសន៍មួយដែលមិនដែលរំលោភបំពានទៅលើអ្នកដទៃនោះទេ មានតែជាតិសាសន៍ដទៃតែប៉ុណ្ណោះដែលមករំលោភបំពានអធិបតេយ្យភាព និងសិល្បៈរបស់ខ្មែរ!

ជាទីបញ្ចប់ នាងខ្ញុំ សូមផ្ដាំផ្ញើ បន្តិចបន្តួច ទៅកាន់បងដែល

ស្រលាញ់នៃវិស័យសិល្បៈ និងតែងតែជីកកកាយរក អ្វីដែលខ្មែរមាន ថា !

សូមបងឈរលើគោលការណ៍នឹងឈរលើឧត្តមគតិមួយ!

បង្កើតវាឡើងដោយផ្អែកទៅលើកេរដូនតានិងកេរមរតក របស់ដូនតា ឲ្យជាក់ច្បាស់និង សូមតង្គល់ចិត្ត ប្រតិបត្តិតែសិល្បៈរបស់ខ្មែរ !កុំស្រឡាញ់បែបខ្លាឃ្មុំ !»។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

S 46

86175343_3048537071823216_8413628018450235392_o

85209689_3048537175156539_2311405064876457984_o

85178945_1389246281243856_1816255095822614528_n

85133944_628621891292755_2570886403122528256_n

85030236_189164952441492_8258642920983232512_o

84952131_1248580378663521_440544308903280640_o

84723982_2439037442869196_1367880949869576192_n

84738615_628621967959414_5585922735898361856_n

84529212_2780979208657071_7227083418201227264_n

86283101_3048553891821534_2123037243906981888_o