សព្វថ្ងៃនេះពូជប៉េងប៉ោះតូចៗ ឬហៅថាប៉េងប៉ោះឆើរី ត្រូវបានដាំដុះនៅស្រុកខ្មែរយើងជាច្រើន ក្លាយជាបន្លែដ៏ពេញនិយម ព្រោះក្រៅពីរសជាតិឆ្ងាញ់ប្លែកម្យ៉ាងពីប៉េងប៉ោះធម្មតា វាត្រូវបានដឹងថាមានប្រយោជន៍ចំពោះសុខភាព និងស្បែកសម្រស់ទៀតផង។
នេះជាអត្ថប្រយោជន៍នៃ ប៉េងប៉ោះឆើរី ៖
-យកប៉េងប៉ោះឆើរី លាយជាមួយបន្លែផ្សេងៗ ល្អសម្រាប់សុខភាពស្បែក ជួយជម្រះភាពកខ្វក់ចេញពីស្បែក ធ្វើឱ្យស្បែកមានសំណើម មិនងាយស្ងួតបែកស្រការ ហើយសភ្លឺរលោងជាពិសេសមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាចកាត់បន្ថយស្នាមជ្រីវជ្រួញ និងពន្យាភាពចាស់ជាងវ័យ
-មានវីតាមីន A អាចជួយរក្សាភ្នែក និងស្បែកឱ្យមានមានសុខភាពល្អ ព្រមទាំងជួយព្យាបាលការកើតមុនគ្រប់ប្រភេទ
-អាចយកផ្លែប៉េងប៉ោះ Cherry ចិតជាចំណិតស្តើងៗ បិតនៅលើមុខមុនពេលចូលគេង ឬពេលទំនេរ អាចជួយផ្តល់សំណើមដល់ផ្ទៃមុខ និងបំបាត់ភាពចាស់ជ្រីវជ្រួញ ។
-មានជាតិជូរ និងវីតាមីនជាច្រើនអាចជួយដល់សុខភាពរាងកាយទូទៅ បំបាត់ចំណង់ឃ្លានអាហារផ្តេសផ្តាស និងជួយកាត់ជាតិខ្លាញ់សម្រកទម្ងន់ធ្វើឱ្យរាងស្លីមស្អាត។
សរុបមកការទទួលទានប៉េងប៉ោះឈើរីនេះគ្រប់រូបភាព ទាំងស្រស់ ទាំងឆៅ លាយជាសាឡាត់ កិនជាទឹកបន្លែស្រស់ ឬយកមកថែរក្សាផ្ទៃមុខបិទស្បែកមុខគឺសុទ្ធតែមានផលចំពោះសុខភាព និងសម្រស់ទាំងអស់៕