អុញណោះ! ​តារាៗគេល្បីសឹងអីធាត់ឡើងប្រេះថ្នេរខោអាវ ​ចុះយើងត្រឹមរាស្ត្រសាមញ្ញទៅខ្វល់អី? – Kalib9 ជីវិតកម្សាន្ត | Pelklas

អុញណោះ! ​តារាៗគេល្បីសឹងអីធាត់ឡើងប្រេះថ្នេរខោអាវ ​ចុះយើងត្រឹមរាស្ត្រសាមញ្ញទៅខ្វល់អី?

ជាការពិតណាស់ ​យើងបានដឹងហើយថា ​មានឈ្មោះជាតារា គឺត្រូវតែមានសម្រស់ស្អាត  ឯរាងត្រូវតែស្លីម។ ​ទោះជាយ៉ាងណាសម្រស់វាជាចំណុចមួយ ​ឯសមត្ថភាពក៏ជាផ្នែកមួយដ៏សំខាន់ដែរ ​បើមានតែសម្រស់ ​អត់សមត្ថភាពក៏មិនបាន។

ហេតុនេះហើយ ​យ៉ាងណាៗ ​មានតារាជាច្រើននាក់ដែរហើយ ​មកទល់បច្ចុប្បន្នបានវិវឌ្ឍន៍ខ្លួន ក្លាយទៅជាមានរូបរាងម៉ាប់ៗ ​ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង  តែក៏នៅតែមានអ្នកគាំទ្រជាដដែល។

តោះមកមើលតារាស្រីណាខ្លះបែរជាបណ្តោយឱ្យរាងខ្លួនឯងម៉ាប់ៗបែបនេះខ្លះ ៖

១.  CL  អតីតមេក្រុម  2NE1

ទោះជួបព្យុះភ្លៀងច្រើននៅក្នុងផលិតកម្មចាស់ ​YG  តែ ​CL  ត្រូវបានគេដឹងថាជានារីដ៏រឹងមាំ ​ស័ក្តសមនឹងកិត្តិនាមធ្លាប់ដឹកនាំក្រុម ​2NE1  ឱ្យឈ្មោះល្បី។ ​តែប្រហែលជានាងសំងំនៅក្នុងផ្ទះ ​ផលិតបទចម្រៀងច្រើនពេក ​ថែមទាំងស្ត្រេសនឹងការងារផង ​លេចមុខម្តងនេះ ​CL  បែរជាមានរូបរាងធាត់មូលច្រើនស្ទើរតែមិនគួរឱ្យជឿ។ យ៉ាងណាៗអ្នកគាំទ្រនៅតែស្រលាញ់ពេញចិត្តនាងដដែល ​ថែមទាំងមិនប្រកាន់ទៀត។

86171743_830484334082916_8181406408135147520_n

83707634_828718817592801_481260147897794560_o

84884221_830195604111789_2425764556316868608_o

2020 02 11_144439 640x833

២. ​Park Bom  សមាជិកអតីតក្រុម  2NE1

Park  Bom  កាលពីមុនឃើញថានាងជាស្រីស្អាតតូចច្រលឹង ​តែក្រោយពីចាកចេញពីសិល្បៈប្រទះរឿងអាស្រូវសំងំក្នុងផ្ទះមួយរយៈ ហើយបានឆ្លងព្យុះភ្លៀងត្រលប់មកឆាកតន្ត្រីស្រាប់តែឃើញនាងសាច់មានឈាមជាងមុនច្រើន។  តែយ៉ាងណាអ្នកគាំទ្រនឹងនៅតែមិនប្រកាន់ ​ហើយថានាងមានសាច់ស្អាតម្យ៉ាងដែរតើ ​សំខាន់សំឡេងនាងនៅពិរោះ  ហើយសម្រស់ស្អាតដដែល។

85035857_831030114028338_682563448290148352_o

84474889_827773384354011_84336978551635968_n

84593051_827773351020681_1594778733472907264_n

84872133_827773297687353_5243985610481336320_n

៣. Yang Zi 

​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Zi ត្រូវបានគេសើច និងរិះគន់ ក្រោយស្លៀក​រ៉ូប​រោម​សត្វជ្រុះ​រោម​លើ​ឆាក​ ហើយ​​រ៉ូប​នាង​ត្រូវ​ប្រេះ​ថ្នេរ​​ទៀត​ ព្រោះ​តែនាងមើលទៅធាត់ជាងមុន៕

3

3 1