ក្រោយសោកស្តាយមិនឱ្យនាវាយក្ស Westerdam ចូលចត!​ ពេលនេះថៃបានយល់ព្រមឱ្យនាវា២គ្រឿងផ្ទុកមនុស្សជាង៤ពាន់នាក់ចូលចតនៅកោះភូកេត

ការទទួលឱ្យនាវាយក្ស ​Westerdam  ចូលចតនៅលើទឹកដីខេត្តព្រះសីហនុ កម្ពុជាបានក្លាយទៅជាប្រទេសដែលមានមុខមាត់ជាប្រទេសសប្បុរសមួយរហូតទទួលបានការកោតសរសើរពីអង្គការ និងប្រទេសធំៗ រួមទាំងការថ្លែងអំណរគុណជាខ្លាំងពីអ្នកដំណើរលើវានាយក្សនោះ។

នៅក្នុងនោះប្រទេសថៃ ​ដែលជាប្រទេសមួយក្នុងចំណោមប្រទេស និងកោះទាំង ៥ ដែលធ្លាប់បានបដិសេធឱ្យនាវាយក្សនេះចត ព្រោះខ្លាចឆ្លងវីរុសកូរ៉ូណា ​Covid-19  បានសម្តែងក្តីសោកស្តាយជាខ្លាំង ថែមទាំងទទួលបានការរិះគន់សម្បើមផងដែរថាបានខកខានការធ្វើសប្បុរសធម៌ និងសម្តែងភាពជាមនុស្សជាតិដល់ពិភពលោក។

ហេតុនេះហើយថ្មីៗនេះ បើយោងតាមប្រភពសារព័ត៌មាន ​Bangkok Post បានឱ្យដឹងថា ​ពេលនេះប្រទេសថៃបានយល់ព្រមឱ្យនាវា២ផ្សេងទៀតចតហើយនៅលើកោះភូកេតរបស់ខ្លួន ​ដោយនាវាដឹកអ្នកដំណើរ២គ្រឿងនេះ មានមនុស្សសរុបជាង៤ពាន់នាក់ កាលពីថ្ងៃព្រហស្បតិ៍​ទី ១៣ ​ខែកុម្ភៈ ឆ្នាំ ២០២០ នេះក្រោយស្រាវជ្រាវ និងពិនិត្យឃើញថាគ្មាននរណាម្នាក់មានរោគសញ្ញាវីរុសថ្មី។

C1_1856924_200214062848

គួរឱ្យដឹងផងដែរថានាវា២គ្រឿងដែលថៃអនុញ្ញាតិឱ្យចូលចត ​នាវាទី១ ​ឈ្មោះ The Bahamas-flagged Seabourn Ovation បានដឹកអ្នកដំណើរចំនួន ៤៩៥ នាក់ រួមបុគ្គលិក ៤៧០នាក់ ឯនាវាមួយទៀតមានឈ្មោះថា Quantum of the Seas ដែលមានផ្ទុកមនុស្សចំនួន ៣១០០ នាក់ ដោយគ្រោងនឹងចេញដំណើរបន្តទៅកាន់ប្រទេសសឹង្ហបុរី៕

ប្រភព៖ BangKok Post

Seabornovation

1581572636_5748 Org

1581572635_8417 Org