MULAN​ មានអ្វីពិសេសខ្លះ!​ តោះមកដឹងរឿងពិតទាំង ១៦ ចំណុចនៃរឿងនេះ

MULAN​ មានអ្វីពិសេសខ្លះ!​ តោះមកដឹងរឿងពិតទាំង ១៦ ចំណុចនៃរឿងនេះ

ដូចដែលអ្នកបានដឹងហើយថា Disney ទើបនឹងផលិតរឿង Live Action “MULAN” ដោយធ្វើថ្មីចេញពីគំនូរជីវចលកាលពីអំឡុងឆ្នាំ ១៩៩៨ ដែលត្រៀមនឹងចាក់បញ្ចាំងឆាប់ៗនេះ។

ឥលូវយើងនាំអ្នកទាំងអស់គ្នាមកដឹងនូវរឿងពិត ១៦ យ៉ាងរបស់ខ្សែភាពយន្តគំនូរជីវចល “Mulan” (1998) នេះ៖

1. គំនូរជីវចល “Mulan” ចំណាយពេលរហូតដល់ទៅ ៥ ឆ្នាំក្នុងការផលិត

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

2. ដើម្បីផលិតរឿង Mulan គឺត្រូវការអ្នកផលិតគំនូរជីវចល, វិចិត្រករ និងក្រុមបច្ចេកទេសផ្សេងៗជាង ៧០០ នាក់ដើម្បីផលិត

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

3. រឿង Mulan គឺនិយាយពីរឿងព្រេងរបស់ប្រទេសចិនដែលទាក់ទងនឹងអ្នកប្រយុទ្ធឈ្មោះ Hua Mulan

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

4. នៅក្នុងរឿងគឺតួអង្គ Mulan សរសេរដោយប្រើដៃឆ្វេងហើយនាងកាន់ដាវប្រយុទ្ធដោយប្រើដៃស្តាំដែលមានន័យថានាងពូកែខាងប្រើដៃទាំងសងខាង

4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

5. បទចម្រៀងក្នុងរឿង Mulan នេះគឺពិរោះហើយគុណភាពល្អរហូតក្លាយជាបេក្ខភាពដណ្តើមពានអូស្ការ

5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

6. តួអង្គនាគ Mushu បានច្រៀងចម្រៀងមួយបទក្នុងរឿងនេះដែលមានចំណងជើងថា “Keep Em Guessing” ប៉ុន្តែឈុតនេះត្រូវបានកាត់ចោល

6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

7. បុគ្គលិកទាំងអស់បានផឹកកាហ្វេអស់ចំនួន ១៦៣០ ផោនក្នុងអំឡុងពេលផលិតរឿង “Mulan” នេះ

7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

8. Mulan គឺជាព្រះនាងក្នុង Disney ម្នាក់គត់ដែលគ្មានឈាមជ័រជាប់នឹងខ្សែស្រឡាយស្តេចឡើយរហូតដល់នាងរៀបអភិសេកជាមួយ Shang ទើបនាងក្លាយជាព្រះនាង

8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

9. រឿងនេះធ្លាប់ជាប់ជាបេក្ខភាពដណ្តើមពាន Golden Globe ចំនួន ២ ដង

9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

10. ត្រង់ឈុតដែល Mulan ច្រៀងគឺបញ្ចូលសម្លេងដោយ Lea Salonga ដែលនាងជាអ្នកបញ្ចូលសម្លេងឲតួអង្គ Jasmine ក្នុងឈុតច្រៀងដូចគ្នាក្នុងរឿង “Aladdin”

10
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

11. អ្នកដឹកនាំរឿងលោក Barry Cook និង Tony Brancoft ក៏បានបង្ហាញខ្លួនជា Cameo ក្នុងរឿងនេះដែរ ត្រង់ឈុតអាប៉ិពីរនាក់នោះដុតកាំជ្រួច

11
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

12. Jackie Chan ជាអ្នកបញ្ចូលសម្លេងឲតួអង្គ Li Shang ប៉ុន្តែក្នុងរឿង “Mulan” (Chinese Version) ប៉ុណ្ណោះ

12
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

13. Ming-Na Wen ដែលបញ្ចូលសម្លេងឲតួអង្គ Mulan នោះគឺ Mulan នេះហើយជាតួអង្គដំបូងគេបង្អស់ដែលនាងបញ្ចូលសម្លេង

13
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

14. ក្នុងរឿងនេះតួអង្គ Mulan តែងតែស្ទាបសក់នាងជាញឹកញាប់ដោយសារតែអ្នកបង្កើតគំនូរជីវចលចាប់អារម្មណ៍ត្រង់អ្នកបញ្ចូលសម្លេង Ming-Na Wen តែងតែធ្វើបែបនេះក្នុងអំឡុងពេលបញ្ចូលសម្លេង

14
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

15. ឈ្មោះតួអង្គ Chi​ Fu នោះតាមពិតទៅជាឈ្មោះពិតរបស់បុគ្គលិកម្នាក់ក្នុងអំឡុងពេលផលិតរឿងនេះ

15
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

16. Mulan គឺជាតួអង្គព្រះនាងរបស់ Disney ម្នាក់ក្នុងចំណោមពីរនាក់ដែលស្លៀកខោដែលព្រះនាងក្នុង Disney ម្នាក់ទៀតដែលស្លៀកខោនោះគឺ Jasmine ក្នុងរឿង “Aladdin”

16
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“MULAN” (Live Action Movie) នឹងបង្ហាញខ្លួននាថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២០ នេះហើយ៕

ប្រភព៖ E News

Loading...