១៥ ​កុម្ភៈ ស្អែក​នេះ​ហើយ! NASA ប្រកាស​ថា​នឹង​មាន​អាចម៍​ផ្កាយ​ល្បឿន ៣៤ ០០០ គ.ម/ម៉ ហោះ​មក​ជិត​ផែនដី

១៥ ​កុម្ភៈ ស្អែក​នេះ​ហើយ! NASA ប្រកាស​ថា​នឹង​មាន​អាចម៍​ផ្កាយ​ល្បឿន ៣៤ ០០០ គ.ម/ម៉ ហោះ​មក​ជិត​ផែនដី

អង្គការ​ NASA បាន​ប្រកាស​ថា​នឹង​មាន​អាចម៍​ផ្កាយ​ដ៏​ធំ​មួយ ហោះ​មក​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត​បំផុត​ដល់​ទៅ ៣៤ ០០០ គ.ម/ម៉ នៅ​ថ្ងៃ​ស្អែក​ទី ១៥ ​កុម្ភៈ ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រមាណ ០៦:៤៥ នាទី​ព្រឹក (ម៉ោង​ក្រៅ​ស្រុក) ហើយ​អាច​នឹង​បង្កើត​ការ​ប៉ះ​ទង្គិច​ដល់​ផែនដី ប្រសិន​វា​ស្ថិត​ក្នុង​គន្លង​កៀក​ជិត​ផែនដី​ខ្លាំង​បំផុត​នោះ។

Jsc2020e000607
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
A Massive Asteroid To Pass Dangerousl
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បើ​តាម​ប្រភព​សារព័ត៌មាន​ម៉ាឡេស៊ី​មួយ​បាន​ចុះ​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី ១៤ ​កុម្ភៈ ឆ្នាំ ២០២០ នេះ​បាន​សង្កត់​ធ្ងន់​ថា​អាចម៍​ផ្កាយ​នោះ មាន​ទំហំ​ធំ​ជាង​អគារ​មាន​កម្ពស់​ខ្ពស់​បំផុត​ក្នុង​លោក​ទៅ​ទៀត ហើយ​វា​នឹង​នៅ​ជិត​ផែនដី​បំផុត​រយៈ​ចម្ងាយ​ប្រមាណ ៣,៦ លាន​ម៉ាយ​នា​ព្រឹក​ស្អែក។

Nasa Massive Asteroid Will Come I (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​វិទ្យាសាស្រ្ត​លោក Jonathan McDowell មក​ពី​មជ្ឈមណ្ឌល Harvard-Smithsonian បាន​ឲ្យ​ដឹង​ថា៖ “នេះ​ពិត​ជា​វត្ថុ​ដ៏​គ្រោះថ្នាក់​មួយ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ហើយ​ប្រសិន​អាចម៍ផ្កាយ​វា​ពិត​ជា​ប៉ះ​មក​លើ​ផែនដី​មែន​​នោះ វា​នឹង​បង្កើត​ការ​គំរាមកំហែង​រយៈ​ពេល​យូរ​មួយ​ដល់​ពួក​យើង”។

Nasa Massive Asteroid Will Come Into
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក​បន្ថែម៖ “ប្រសិន​វា​ធ្លាក់​មក​លើ​ផែនដី វា​នឹង​បង្កើត​នូវ​ក្រហូង​ដ៏​ធំ​មួយ ហើយ​ផ្ទុះ​ចេញ​ជា​ខ្លាំង​បំផ្លាញ​ដល់​របស់របរ​នៅ​ជុំវិញ​នោះ​ចម្ងាយ ១ ពាន់​ម៉ាយ (១ ៦០៩ គីឡូម៉ែត្រ) ជា​ពិសេស​ក៏​នឹង​ធ្វើ​ឲ្យ​ខូចខាត​បរិស្ថាន​ជា​ច្រើន​ទសវត្សរ៍​ផង​ដែរ តែ​គ្រាន់​ថា​វា​ក៏​មិន​ដល់​ថ្នាក់​ធ្វើ​ឲ្យ​មនុស្ស​ផុត​ពូជ​ដែរ ​គ្រាន់​បង្កើត​នូវ​ភាព​ខុសប្លែក​មួយ​នៃ​ពិភពលោក​តែ​ប៉ុណ្ណោះ”៕

ប្រែសម្រួល៖ Knongsrok | ប្រភព៖ Worldofbuzz

Loading...