មន្រ្តីប៉ូលីសម្នាក់ក្លាហាន ហ៊ានប្រថុយជីវិតចូលទៅជួយក្មេងស្រីក្នុងហេតុការណ៍អគ្គីភ័យ

មន្រ្តីប៉ូលីសម្នាក់ក្លាហាន ហ៊ានប្រថុយជីវិតចូលទៅជួយក្មេងស្រីក្នុងហេតុការណ៍អគ្គីភ័យ

កាលពីយប់ឈានចូលថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០​ វេលាម៉ោង ១ រំលងអាធ្រាត្រនេះមានហេតុការណ៍អគ្គីភ័យមួយបានកើតឡើងនៅចំណុចសាលាបឋមសិក្សាខ្មែរវៀតណាមសាមគ្គី ស្ថិតនៅក្នុងភូមិសាមគ្គី ក្នុងសង្កាត់ ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យចុះអនុ្តរាគមន៍ផងដែរ។

ម្ចាស់គេហដ្ឋានដែលបានឆាបឆេះនោះមានឈ្មោះថា​ ហាក់​ គឹមនី​ ភេទស្រី​ អាយុ ៦៦ឆ្នាំ​ មុខរបរនៅផ្ទះ​ មានទីលំនៅផ្ទះលេខ៥៣ច​ ផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ។

Ss 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ss 2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការជួយសង្គ្រោះគឺគ្រប់គ្រងបានទាំងស្រុងនាអំឡុងម៉ោង ២​ និង ៣០ នាទីរំលងអាធ្រាត្រដែលពុំមានផលប៉ះពាល់ដល់​អាយុជិវិតប្រជាពលរដ្ឋឡេីយ។

ក្នុងហេតុការណ៍នោះដែរមានគណនី Facebook មួយឈ្មោះថា Samnang BK បានបង្ហោះឡើងដោយសារទៅកាន់មិត្តភក្តិរបស់ខ្លួនថា៖ “សម្លាញ់ធ្វើបានល្អណាស់ដែរបានចូលជួយក្មេងស្រីក្នុងហេតុការណ៏អគី្គភ័យ ដែលមិនគិតពីអាយុជីវិតខ្លួនឯង មន្ត្រីល្អ។”

Photo_2020 02 15_09 39 42
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មន្រ្តីប៉ូលីសរូបនោះមានឈ្មោះថា ឆាយា វិជ័យ ដែលខ្លួនហ៊ានប្រថុយជីវិតចូលជួយក្មេងស្រីដែលជាប់ក្នុងហេតុការណ៍នេះផងដែរ៕

Photo_2020 02 15_09 39 40

Ss 3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
86495877_2465803340401757_5044601756743368704_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ss 6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ss 7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ss 5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...