តើអ្នកចង់ដឹងទេថា ហេតុអ្វីបានជាតារាកូរ៉េ ចូលចិត្តលាបសក់ពណ៍បៃតង?

តើអ្នកចង់ដឹងទេថា ហេតុអ្វីបានជាតារាកូរ៉េ ចូលចិត្តលាបសក់ពណ៍បៃតង?

មនុស្សជាច្រើនគិតថាពណ៌សក់គឺជាចំនុចមួយដែលធ្វើអោយអ្នកដទៃមានចំណាប់អារម្មណ៍មកលើយើងយ៉ាងឆាប់រហ័ស ដូច្នេះពួកគេកម្រហ៊ានលេងពណ៌ ហួសហេតុពេកណាស់។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលអ្នកបានឃើញពីរបៀបដែលតារាកូរ៉េប្រើពណ៌ដែលទាក់ទាញអ្នកអាចនឹងត្រូវគិតម្តងទៀត។ វាមិនមែនជាពណ៌ក្រហម ពណ៌ទឹកក្រូច ឬពណ៌ផ្កាឈូកនោះទេ  ប៉ុន្តែវាគឺជាពណ៌បៃតង ដែលជាប្រភេទពណ៌ដែលតារាកូរ៉េជាច្រើនចាប់អារម្មណ៍។ រហូតមកដល់ពេលនេះមានមនុស្សជាច្រើនបានព្យាយាមលាប​ពណ៌​នេះ។ ហើយសូមកោតសរសើរចំពោះសម្រស់ដែលមានភាពទាក់ទាញ និងបុគ្គលិកលក្ខណៈរបស់ពួកគេនៅពេលដែលពួគគេព្យាយាមលាបពណ៌បៃតងនេះ។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Nancy (Momoland)

ណាន់សុីត្រូវបានគែដាក់ឈ្មោះថា “ទេពធីតាកំពូលសម្រស់” នាងតែងតែមានការចាប់អារម្មណ៍ជាសាធារណៈពីសម្រស់ដ៏លេចធ្លោរបស់នាង។ នាងមានមុខរាងពងក្រពើដ៏ស្រស់ឆើតឆាយ មានក្តោងច្រមុះខ្ពស់ និងមានភ្នែកដ៏ភ្លឺថ្លា។ ណាន់ស៊ីតែងតែលេចចេញនូវរូបរាងជាមនុស្សស្រីដែលមានស្ទីលបែបយុវវ័យ និងស្វាហាប់។ មិនតែប៉ុណ្ណោះនៅពេលដែលនាងធ្វើការផ្លាស់ប្តូរមុខមាត់ជាមួយនឹងសក់ពណ៌បៃតងរបស់នាង កាន់តែធ្វើឱ្យមហាជនកោតសរសើរ។

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Joy (Red Velvet)

Joy ជានារីដែលមានសម្រស់ស្រស់ស្អាត និងសុភាពរាបសា ប៉ុន្តែជាមួយនឹងពណ៌សក់ពណ៌បៃតងរបស់ Joy ក៏ធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ ភ្ញាក់ផ្អើរខ្លាំងផងដែរ។ ភាពស្រស់ស្អាតរបស់ Joy គឺតែងតែមានភាពល្អឥតខ្ចោះនៅក្នុងគ្រប់រូបភាពទាំងអស់។ ហើយនៅពេលដែលនាងលាបសក់ពណ៌បៃតង Joy គឺកាន់តែលេចធ្លោខ្លាំងនៅក្នុងក្រសែភ្នែកអ្នកគាំទ្រ។ តារាស្រីរបស់ផលិតកម្ម SM មិនដែល ធ្វើឲ្យ អ្នកគាំទ្រខកចិត្តជាមួយនឹងសម្រស់ដ៏មុតស្រួច និងមានមន្តស្នេហ៍នេះទេ។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

V (BTS)

មិនត្រឹមតែជាការពេញនិយមរបស់តារាស្រីៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការស្រលាញ់ពេញចិត្តរបស់តារាប្រុសៗផងដែរ។ កុំស្ទាក់ស្ទើរក្នុងការសាកពណ៌សក់ដ៏ពេញនិយមបំផុតនេះ។ សក់ពណ៌ខៀវរបស់ V (BTS) បានធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ V (BTS) ត្រូវបានគេស្គាល់ថាជាតារាប្រុសម្នាក់ដែលព្យាយាមធ្វើពណ៌សក់ប្លែងៗជាច្រើន នេះជាហេតុដែលធ្វើអោយគាត់យល់ថា ការលាបសក់ពណ៌បៃតងមិនមានជាការពិបាកទេសម្រាប់គាត់។

4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Hani (EXID)

ក្រុមតារាស្រីរបស់ EXID ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងស្ទីលម៉ូដសក់ដ៏ពេញនិយម។ ជាការពិតណាស់ ស្ទីលលាបពណ៌សក់នេះត្រូវបានធ្វើឱ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ ព្រោះវាមានលក្ខណៈពិសេសប្លែកពីគេ និងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រ។ Hani គឺមានលក្ខណៈផ្ទាល់ខ្លួនដោយ នាងកាន់តែក្លាហាន និងកាន់តែសិចស៊ីនៅពេលនាងផ្លាស់ប្តូរពណ៌សក់ថ្មីនេះ។ ភាពស្រស់ស្អាតនៃតារាស្រី 9X គឺជាការផ្តោតអារម្មណ៍នៃការយកចិត្តទុកដាក់ព្រមទាំងទទួលបានការសរសើរយ៉ាងខ្លាំង។

5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Dahyun (TWICE)

ទេពធីតាមួយរបស់ TWICE គឺ Dahyun។ ដំបូងនាងមិនមានឈ្មោះក្នុងបញ្ជីតារាកូរ៉េដែលលាបសក់ពណ៌បៃតងទេ។ មានពេលមួយ“ ការលេងលេចធ្លោ” របស់ Dahyun បានធ្វើឱ្យអ្នកគាំទ្ររបស់នាងឈរស្ងៀមដោយសារតែរូបរាងដ៏ស្រស់ស្អាតរបស់នាង។ សក់ពណ៌បៃតងរលោងរបស់ Dahyun សង្កត់ធ្ងន់លើមុខដ៏ស្រស់ស្អាតរបស់នាង និងស្បែកសល្អឥតខ្ចោះ។

6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Sehun (EXO)

សមាជិកក្មេងបំផុតនៃក្រុម EXO ក៏បានប្រកួតប្រជែងជាមួយនឹងសក់ពណ៌បៃតង ហើយក៏ទទួលបានលទ្ធផលល្អផងដែរ។ សក់ពណ៌បៃតងធ្វើឱ្យតារាប្រុសម្នាក់នេះកាន់តែមានភាពលេចធ្លោ ហើយកាន់តែមានលក្ខណៈពិសេស។ វាអាចនឹងពិបាកធ្វើការប្រៀបធៀបសម្រស់របស់ Sehun ពេលជ្រើសរើសសក់ពណ៌ខ្មៅ និងពណ៌សក់ដូចពេលនេះ។

8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះរូបរាងរបស់តារាកូរ៉េនៅពេលលាបពណ៌សក់ពណ៌បៃតង? សូមចែករំលែកជាមួយយើងឥឡូវនេះ!

ប្រែសម្រួល៖ Crusher

Loading...