អង្គការ​សហប្រជាជាតិ​ស្រែក​រក​ជំនួយ​ហើយ ទប់ទល់​លែង​ជាប់​ហើយហ្វូង​កណ្តូបកើនដល់​រាប់​ពាន់​លាន​ក្បាល​

អង្គការ​សហប្រជាជាតិ​ស្រែក​រក​ជំនួយ​ហើយ ទប់ទល់​លែង​ជាប់​ហើយហ្វូង​កណ្តូបកើនដល់​រាប់​ពាន់​លាន​ក្បាល​

យោង​តាម​សារព័ត៌មាន Business Insider បាន​ឲ្យ​ដឹង​ថា​ហ្វួង​សត្វ​កណ្តូប​ដែល​បំផ្លិចបំផ្លាញ​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​នៅ​អាហ្រ្វិក​ខាង​កើត​បាន​នឹង​កំពុង​រីក​រាលដាល​កាន់​តែ​ខ្លាំង​ឡើង ដែល​ធ្វើ​ឲ្យ​ប្រទេស​សូម៉ាលី អេត្យូពី និង​កេនយ៉ា​ស្ថិត​ក្នុង​ដំណាក់កាល​ប្រកាស​អាសន្ន​ហើយ។

Desert Locust Devastates Somalia Nation Now In State Of Emergency World Of Buzz 768x472
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Desert Locust Devastates Somalia Nation Now In State Of Emergency World Of Buzz 5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅ​កេនយ៉ា​បាន​កត់ត្រា​នៅ​តួ​លេខ​សត្វ​កណ្តូប​ប្រមាណ ២០០ ពាន់​លាន​ក្បាល ដែល​ហោះ​ជា​ហ្វួងៗ បំផ្លាញ​កសិផល​អាច​បង្កើត​ជា​អាហារ​សម្រាប់​មនុស្ស ៨៤ លាន​នាក់​បរិភោគ​ក្នុង​មួយ​ថ្ងៃៗ។ ក្នុង​មួយ​ហ្វូងៗ​តូច​របស់​វា​បាន​ស៊ី​កសិផល​របស់​កសិករ ស្មើ​នឹង​ទំហំ​ចំណី​សម្រាប់​សត្វ​ដំរី ១០ ក្បាល​ឬ​មនុស្ស ២ ៥០០ នាក់។

Desert Locust Devastates Somalia Nation Now In State Of Emergency World Of Buzz 3 768x471
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Desert Locust Devastates Somalia Nation Now In State Of Emergency World Of Buzz 2 768x511
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បច្ចុប្បន្ន​អង្គការ​សហប្រជាជាតិ United Nation បាន​នឹង​កំពុង​ប្រកាស​អាសន្ន​និង​ស្រែក​ហៅ​ជំនួយ​ពី​បណ្តា​ប្រទេស​អន្តរជាតិ​ហើយ ដោយ​បារម្ភ​ខ្លាច​វា​កើន​ឡើង​ដល់​ ៥០០ ដង​ច្រើន​ជាង​នេះ​នៅ​ខែ​មិថុនា នឹង​ប៉ះពាល់​ដល់​ប្រទេស​ជាង ៣០ ទូទាំង​សកលលោក។

Thediplomat_2015 10 08_16 21 16
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យោង​តាម​មន្រ្តី​ព្យាករណ៍​ជាន់​ខ្ពស់​លោក Keith Crerssman បាន​និយាយ​ថា៖ “ប្រតិបត្តិការ​សង្រ្គោះ​បច្ចុប្បន្ន​គឺ​មិន​គ្រប់គ្រាន់​ទេ ព្រោះ​យើង​មិនមែន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ហើយ UN កំពុង​ភ័យខ្លាច​ថា​បើ​មិន​ទទួល​បាន​មូលនិធិ​គ្រប់គ្រាន់​និង​ទាន់​ពេលវេលា​ទេ នោះ​មនុស្ស​រាប់​លាន​នាក់​នឹង​ត្រូវ​រង​ការ​គំរាមកំហែង​ដោយ​សារ​កង្វះខាត​អាហារ​ជាក់ជា​មិន​ខាន”៕

ប្រែសម្រួល៖ Knongsrok​

Loading...