កាលពីម្សិលមិញនេះនៅម្តុំគីឡូលេខ ៦ មានករណីចោរកម្មមួយបានកើតឡើង ដោយចោរម្នាក់ហ៊ានលួចកាច់កម៉ូតូម៉ាក Honda Scoopy បម្រុងនឹងលួចនៅក្នុងផ្ទះល្វែងមួយកន្លែង តែត្រូវម្ចាស់គេតាមទាន់។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sreymom Chau បានបង្ហោះវីដេអូតាមរយៈកាមេរ៉ាសុវត្ថិភាព ថែមទាំងសរសេរថា៖ «សកម្មភាពចោរលួចម៉ូតូនៅផ្ទះខ្ញុំស្ដាយណាស់បងប្អូនអេីយអត់បានឃេីញមុខវាច្បាស់ » ។
បើតាមការសង្កេតតាមរយៈវីដេអូ ចោរមួយរូបក្លាហានបែកស្លុយមួយរូបនេះ ពិតជាហ៊ានមែន ម្ចាស់ផ្ទះនៅក្នុង និងមុខផ្ទះពេញ បែរជាហ៊ានផ្តាច់ច្រវាក់ ហើយទាញយកភ្លាមៗតែម្តង តែស៊យធំប៉ះនារីម្ចាស់ម៉ូតូ និងម្ចាស់ផ្ទះក្លាហានទាំង៣ រត់ទៅប្រទាញប្រទង់ជាមួយចោរ វាយផងធាក់ផង រហូតលោកបងចោរទ្រាំមិនបានរត់ផាស់ក្រញ៉ាំទៅបាត់ទៅ។
នេះសំណាងហើយដែលម្ចាស់ម៉ូតូក្លាហាន មិនគិតខ្លួនជាស្រី មិនស្លុតមិនភ័យពេលឃើញចោរធ្វើសកម្មភាពស្តែងៗនៅនឹងមុខ ព្រមទាំងហ៊ានចេញមកតតាំងវាយចោរ ហើយក៏ជាសំណាងល្អមួយដែរ ដែលចោរនេះគ្មានអាវុទក្នុងដៃ។ គួរបញ្ជាក់ផងដែរថា ម៉ូតូនោះគឺជាម៉ូតូរបស់កូនជាងនៅទីនោះ ចំណែកចោរវិញរត់គេចខ្លួនបានសម្រេច។
យ៉ាងណាៗសុំបងប្អូនប្រជាពលរដ្ឋខ្មែរមេត្តាមានការប្រុងប្រយ័ត្នមែនទែនចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ព្រោះពួកឆ្លៀតឱកាស និងពួកចោរមានច្រើនណាស់៕
ដើម្បីជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
ទស្សនាវីដេអូខាងក្រោម៖