ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជានឹងសហការជាមួយអាជ្ញាធរកម្ពុជា ទាក់ទងនឹងអ្នកដំណើរដែលឆ្លងជម្ងឺ COVID-19

កាលពីព្រឹកថ្ងៃទី ១៣​ ខែ កុម្ភៈ ឆ្នាំ​ ២០២០​ នេះផងដែរ នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុដោយដឹកអ្នកដំណើរសរុបជាង ២,២០០ នាក់ ក្នុងនោះមានអ្នកដំណើរ ១៤៥៥​ នាក់ និងបុគ្គលិក ៨០២ នាក់ ដែលចាកចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ​ ២០២០។

86280332_2539836842956997_810546683367653376_o

នាវាទេសចរណ៍ Westerdam នេះត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ និងប្រទេសថៃ បដិសេធមិនឲចូលចតឡើយ។

86290382_2539836716290343_5829537408391053312_o

86288189_2539836346290380_7174366736207052800_o

86346560_2539836306290384_3478342525238902784_o

ឈានចូលដល់យប់ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០​ នេះគឺក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា បានរកឃើញនូវវីរុស COVID-19 នៅលើខ្លួនអ្នកដំណើរភេទស្រីវ័យ ៨៣ ឆ្នាំម្នាក់ដែលជាអ្នកដំណើរលើនាវាទេសចរណ៍ Westerdam នេះ ដោយអ្នកដំណើររូបនេះហោះចេញពីប្រទេសកម្ពុជា ប៉ុន្តែស្វាមីរបស់គាត់គឺពុំបានរកឃើញថាបានឆ្លងវីរុស COVID-19 នោះទេ។

APTOPIX Cambodia Outbreak Cruise Ship

ក្នុងថ្ងៃទី​ ១៦ ខែ កុម្ភៈ ឆ្នាំ ២០២០​ នេះផងដែរ ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានប្រកាសតាមបណ្ដាញសង្គម Twitter ថាខ្លួននឹងសហការជាមួយអាជ្ញាធរកម្ពុជា ក៏ដូចជាស្ថានទូតក្នុងតំបន់ និងក្រុមការងារនាវានឹងយកចិត្តទុកដាក់និងធានាលើបញ្ហាមួយនេះ៕

Screenshot (247)