នាវា​ទេសចរ​ដឹក​ភ្ញៀវ​ជាង ២ ពាន់​នាក់​មួយ​គ្រឿង​ទៀត ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​នា​ព្រឹក​មិញ​នេះ

នាវា​ទេសចរ​ដឹក​ភ្ញៀវ​ជាង ២ ពាន់​នាក់​មួយ​គ្រឿង​ទៀត ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​នា​ព្រឹក​មិញ​នេះ

បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទំព័រ ​ប្រតិកម្ម​រហ័ស​ខេត្ត​ព្រះ​សីហនុ បាន​ឲ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២០ វេលា​ម៉ោង ០៨:១០ នាទី​ព្រឹក​នេះ បាន​មាន​នាវា​ទេសចរណ៍​ដ៏​ធំ​មួយ​ផ្សេង​ទៀត​ឈ្មោះ Costa Fortuna របស់​អ៊ីតាលី បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ តែ​នឹង​ធ្វើ​ដំណើរ​ចេញ​ទៅ​វិញ​នា​ម៉ោង ១៩:០០ នាទី​យប់​នេះ។

Ice_screenshot_20200216 114654
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ice_screenshot_20200216 114651
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ice_screenshot_20200216 114646
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
86403055_3009818405729004_4921991104846364672_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​នាវា​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ថៃ ទៅ​កាន់​ប្រទេស​សិង្ហបុរី ដែល​នៅ​លើ​នាវា​មាន​ផ្ទុក​ភ្ញៀវ​ទេសចរ​ចំនួន ២១០១ នាក់ មាន ៥១ សញ្ជាតិ នាវិក​ចំនួន ៩៩៤ នាក់ មាន ៣៩ សញ្ជាតិ។ ដោយ​នាវា​នោះ​ដែរ​មាន​បណ្តោយ​ប្រវែង ២៧២,១៥ ម៉ែត្រ និង​ទទឹង ៣៥,៥០ ម៉ែត្រ ជម្រៅ ៨ ម៉ែត្រ។

យ៉ាងណាមិញ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ ប្រាប់​ថា​អ្នក​ទេសចរណ៍​ទាំង​អស់​ត្រូវ​បាន​ពិនិត្យ​សុខភាព​ត្រឹមត្រូវ​តាម​វេជ្ជសាស្រ្ត មុន​នឹង​អនុញ្ញាត​ឲ្យ​ចុះ​ពី​នាវា​សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​ក្រុង​ព្រះសីហនុ ហើយ​​នាវាទេសចរណ៍នេះមានដំណើរដឹកភ្ញៀវទេសចរណ៍ទស្សនាតាមបណ្តាប្រទេសនានាជាធម្មតា ហើយសម្រាប់កម្ពុជាក៍នឹងមាននាវាទេសចរណ៍បរទេសចូលចតបន្តបន្ទាប់ទៀត ក្នុងរដូវរាំងភ្លៀងនេះ៕

Loading...