NBA សម្រេចប្តូរឈ្មោះពានរង្វាន់ All-Star Game​ MVP ទៅជាពានរង្វាន់ Bryant MVP (មានវីដេអូ) – Kalib9 កីទ្បា ក្រៅស្រុក ជីវិតកម្សាន្ត | Pelklas

NBA សម្រេចប្តូរឈ្មោះពានរង្វាន់ All-Star Game​ MVP ទៅជាពានរង្វាន់ Bryant MVP (មានវីដេអូ)

កាលពីថ្ងៃ សៅរ៍​ ក្នុងកម្មវិធីសន្និសិទកាសែត NBA All-Star Weekend អ្នកមើលការខុសត្រូវប្រចាំស្ថាប័ន NBA លោក Adam Silver បានប្រកាសជាផ្លូវការណ៍នូវការប្តូរឈ្មោះពានរង្វាន់ All-Star Game​ MVP ទៅជាពានរង្វាន់ Bryant MVP វិញ។

160214_wrapts

ការប្តូរឈ្មោះនេះគឺដើម្បីរំលឹកវីញ្ញាណខ័ន្តទៅកាន់អតីតកីឡាករបាល់បោះ Kobe Bryant ដែលបានជួបហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែមុននេះ ដោយសម្អាងទៅលើ Kobe Bryant បានបង្កើតកំណត់ត្រាជាច្រើនក្នុងកម្មវិធី​ NBA All-Star ដោយរូបគេឈ្នះពាន MVP ចំនួន ៤ ពាន Slam Dunk ចំនួន​ ១ និងបង្ហាញខ្លួនក្នុងការប្រកួត NBA All-Star ចំនួន ១៨​ ដង។ អ្វីដែលពិសេសនោះគឺរូបគេជាប់ឈ្មោះជាកីឡាករក្មេងបំផុតដែលបានចូលលេងក្នុងកម្មវិធី NBA All-Star ក្នុងវ័យ ១៩ ឆ្នាំ។

Kb

គួរបញ្ជាក់ផងដែរថា Kobe Bryant មានភាពជោគជ័យយ៉ាងខ្លាំងក្នុងពេលលេងឲក្រុម LA Lakers ដោយរូបគេមានអ្នកគាំទ្ររាប់លាននាក់ពីជុំវិញពិភពលោក៕

B804a910 4396 11ea 9f77 487e2b74c483

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Hypebeast