កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រីដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ពេលនេះធ្លាក់តម្លៃស្ទើរតែលក់មិនចេញមានតែបងប្អូនទេដែលអាចជួយបាន ! – Kalib9 ជីវិតកម្សាន្ត | Pelklas

កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រីដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ពេលនេះធ្លាក់តម្លៃស្ទើរតែលក់មិនចេញមានតែបងប្អូនទេដែលអាចជួយបាន !

ត្រសក់ផ្អែមគឺជាផ្លែឈើមួយមុខដែលប្រជាជនខ្មែរនិយមបរិភោគជាខ្លាំង ។ ហើយណាមួយដំណាំនេះក៏ទទួលបានការឱ្យតម្លៃនៅលើទីផ្សារគួរសមផងដែរ ។

ក៏ប៉ុន្តែនៅក្នុងថ្ងៃទី ១៦ ខែ កុម្ភៈ នេះ លោកអភិបាលស្រុកបន្ទាយស្រី ឃីម ហ្វីណង់ លោកបានចេញមុខដោយផ្ទាល់ដោយសារតែកសិករដាំ ត្រសក់ផ្អែម បានរអ៊ូថា​ ត្រសក់ផ្អែម ដែលធ្លាប់ល្បីពេលនេះលក់ស្ទើរតែមោនចេញតែម្ដង ។ ចង់ដឹងថាខ្លឺមសារយ៉ាងណាសូមធ្វើការអានទាំងអស់គ្នា ដែលខ្លឹមសារមានដូចតទៅ ៖

86661858_170820694339648_6029785813275901952_o

សូមជួយចែករំលែកពត៌មាននេះផង! ខ្ញុំមិនអាចអោបដៃឈរមើលសហគមន៏កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រី ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី ប្រឈមមុខនឹងការខាតបង់ទាំងស្រុងលើការប្រមូលផលរបស់ខ្លួនក្នុងឆ្នាំនេះនោះទេ។ សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបង្ហាញសណ្តានចិត្តចូលរួមជួយតាមលទ្ធភាពក្នុងគ្រាលំបាកនេះ។

ជាធម្មតា ទីផ្សារត្រសក់ផ្អែមនេះត្រូវបានលក់ចេញទៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងតំបន់ទេសចរណ៍នានានៅក្នុងខេត្តសៀមរាប ស្រាប់តែឆ្នាំនេះតម្រូវការត្រសក់ផ្អែមធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ៩០% ដែលមិនអាចអោយអ្នកដាំលក់ចេញបាន ទោះបីជាលក់ក្នុងតម្លៃថោកយ៉ាងណាក៏ដោយ។ សប្តាហ៍នេះគឺជាសប្តាហ៍ប្រមូលផល ហើយប្រសិនបើនៅតែបន្តលក់មិនចេញក្នុងរយៈពេល២សប្តាហ៍ទៀតទេ ត្រសក់ផ្អែមរាប់សិបតោននេះនឹងត្រូវបោះចោលទាំងស្រុង ហើយពួកគាត់នឹងមិនមានទុនគ្រប់គ្រាន់សម្រាប់ទូទាត់ថ្លៃជួលដី បង់ការប្រាក់ធនាគារ ថ្លៃពូជនិងកម្មករ ហើយក៏នឹងមិនមានទឹកចិត្តដើម្បីបន្តដាំទៀតដែរ។

ខ្ញុំបានសម្របសម្រួលរៀបចំអោយមានការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំមួយពីសំណាក់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រី នៅក្នុងផ្សារហេរីថេក ក្នុងក្រុងសៀមរាប រយៈពេលមួយសប្តាហ៍ពេញ គិតចាប់ពីថ្ងៃទី ២០កុម្ភៈឆ្នាំ២០២០  រហូតដល់ថ្ងៃទី២៦កុម្ភៈឆ្នាំ២០២០។

***តម្លៃពិសេសត្រឹមតែ ១$ក្នុង១គីឡូ***

***១០គីឡូថែមជូន១គីឡូដោយឥតគិតថ្លៃ***

86501072_170820644339653_4638997822836834304_o

ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់គ្នា ជាពិសេសអ្នកខេត្តសៀមរាប ចូលរួមកម្មវិធីនេះនៅ​ ផ្សារហេរីថេក​  ក្រុងសៀមរាប ខេត្តសៀមរាប អោយបានច្រើនកុះករ ដើម្បីជួយទិញត្រសក់ផ្អែមរបស់ពួកគាត់ក្នុងតម្លៃពិសេសនិងដើម្បីជួយស្រោចស្រង់និងលើកទឹកចិត្តដល់សហគមន៍អ្នកដាំត្រសក់ផ្អែមបន្ទាយស្រីក្នុងគ្រាអាសន្នមួយនេះ។

បញ្ជាក់: តម្លៃនេះថោកជាងតម្លៃទីផ្សារប្រហែលពាក់កណ្តាល បានត្រឹមតែអាចអោយពួកគាត់ស្រង់ដើមវិញយកទៅដាំបន្តទៀតតែប៉ុណ្ណោះ៕

86458092_170820507673000_4103717723773599744_o

86423851_170820447673006_8145035714539552768_o

86357286_170820327673018_4798185313874739200_o

86353386_170820731006311_1365169579965284352_o

86280333_170820421006342_2466115782652723200_o