លោក ឃីម ហ្វីណង់ ទើបតែបានបង្ហោះពីត្រសក់ផ្អែមនៅឯ ឃុំបន្ទាយស្រី ខេត្តសៀមរាប បានបង្ហោះលក់ពី ត្រសក់ផ្អែមរបស់ប្រជាជន ឃុំបន្ទាយស្រី ដែលបានបាត់បង់ទីផ្សារស្ទើរតែលក់មិនចេញតែម្ដង ។
តែពេលនេះមតិមហាជនបានគាំទ្រជាខ្លាំងដោយលោក បានសរសេរបង្ហោះនៅលើផេកហ្វេសបុកផ្លូវការថា ៖
« គ្រាន់តែក្នុងរយៈពេលជាង១ម៉ោងសោះ ខ្ញុំទទួលបានការសន្យាទិញត្រសក់ផ្អែមបានជាង ១០,០០០គីឡូ ពីសំណាក់សាធារណៈជនមកពីទូទាំងប្រទេសកម្ពុជារួចបាត់ទៅហើយ។
ដូច្នេះ ដើម្បីសម្របសម្រួលជូនសហគមន៏កសិករ សម្រាប់រាល់ការកម៉្មង់ទិញ ការលក់ និងការដឹកជញ្ជូនអោយមានប្រសិទ្ធភាព ជៀសវាងការអាក់អន់ស្រពន់ចិត្តដោយប្រការណាមួយ ខ្ញុំសម្រេចចិត្តថានឹងទទួលខុសត្រូវម៉ៅទិញត្រសក់ផ្អែមទាំងអស់ក្នុងចំការទាំងមូល ដែលមានចំនួនសរុបប្រមាណពី២០តោនតៅ៣០តោន យកមករ៉ាប់រងចែកចាយបន្តជូនដោយមិនមានយកប្រាក់ចំណេញបន្ថែមឡើយ និងធ្វើការលើកកម្មវិធីលក់ធំនៅផ្សារហេរីថេក ពីថ្ងៃ២០កុម្ភៈ👉មកថ្ងៃ១៨កុម្ភៈ វិញ។ ខ្ញុំបានបង្កើតក្រុមការងារសម្របសម្រួលដូចខាងក្រោម៖
- ទំនាក់ទំនងទិញក្នុងខេត្តសៀមរាប៖ ០៧៨ ៦១៩ ៩៣៣ ( ពិសី )
- ទំនាក់ទំនងទិញនៅភ្នំពេញ៖ ០១២ ៥១៤ ៥៦៥ ( បញ្ញាវឌ្ឍន៍ )
- កន្លែងលក់រាយ៖ ផ្សារហេរីថេក សៀមរាប ( ពីថ្ងៃទី១៨កុម្ភៈ២០២០ )
ជួសមុខអោយសហគមន៍កសិករអ្នកដាំត្រសក់ផ្អែមបន្ទាយស្រី ខ្ញុំពិតជារំភើបចិត្តឥតឧបមាចំពោះកាយវិការឈឺឆ្អាល ស្រុះគ្នាជួយកសិកររបស់យើងក្នុងគ្រាលំបាកមួយនេះ។ អរគុណដែលបានចូលរួម អរគុណដែលបានជួយដោះស្រាយបញ្ហា។ សូមអោយស្មារតីខ្មែរជួយខ្មែរ នៅតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប » ៕