ក្រុមប្រឹក្សាវប្បធម៌អាស៊ី ថ្លែងអំណរគុណដល់ទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃទី ១៨-២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នោះរាជរដ្ឋាភិបាលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ។ ក្នុងពេលនោះដែរ សម្តេចតេជោ ហ៊ុន សែន ទទួលបានរង្វាន់ "ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ" ពីអង្គការសហព័ន្ធសន្តិភាពសាកល (UPF) អមជាមួយនឹងប្រាក់រង្វាន់ ១០ ម៉ឺនដុល្លារ។

Fn 2020 02 16 19 58 11 4

សម្តេចតេជោ ហ៊ុន សែនបានសម្រេចបង្វិលថវិកាដែលបានមកពីពានរង្វាន់នោះជូនទៅកាន់មូលនិធិក្រុមប្រឹក្សាវប្បធម៌អាស៊ីវិញដើម្បីប្រើប្រាស់ស្របទៅតាមកម្មវត្ថុរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី។

Fn 2020 02 16 19 58 10 2

Fn 2020 02 16 19 58 10 1

នាថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២០ ក្រុមប្រឹក្សាវប្បធម៌អាស៊ីបានចេញសេចក្តីប្រកាសពត៌មានដោយថ្លែងអំណរគុណដ៏ទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រកបដោយគុណធម៌ និងមនុស្សធម៌ដែលបានឧបត្ថម្ភថវិកាចំនួន ១០​ ម៉ឺនដុល្លារជូនមូលនិធិក្រុមប្រឹក្សាវប្បធម៌អាស៊ី។

Fn 2020 02 16 19 58 21 0

យោងតាមគណនីហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានសរសេរថា៖ "ក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាប្រកបដោយគុណធម៌ និងមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភនូវថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ដល់ជូនមូលនិធិក្រុមប្រឹក្សាវប្បធម៌អាស៊ី ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ីបានបញ្ជាក់ថា «ក្នុងនាមជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្វិលថវិកាដែលបានមកពីពានរង្វាន់នេះ [រង្វាន់ «ភាពជាំអ្នកដឹកនាំ និងអភិបាលកិច្ចល្អ»] ជូនមូលនិធិក្រុមប្រឹក្សាវប្បធម៌អាស៊ី ដើម្បីប្រើប្រាស់ស្របទៅតាមកម្មវត្ថុរបស់ខ្លួន។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដោយមានកិច្ចសហប្រតិបត្តិការវប្បធម៌ ដើម្បីការតភ្ជាប់អរិយធម៌ បង្កើតសុខដុមរមនារវាងគ្នានៅក្នុងទ្វីបអាស៊ី និងប្រែក្លាយសម្បត្តិវប្បធម៌ របស់មនុស្សជាតិជាប្រភពនៃសន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពរួម»។

Screenshot (251)