នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ២ និង ៤៩ នាទីនេះមានករណីមួយបានកើតឡើងដោយកង់បីឥណ្ឌាពណ៌សមួយគ្រឿងបានជិះមកប៉ះនឹងឡានរបស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ។
ហេតុការណ៍នេះបានកើតឡើងនៅបណ្តោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ជិតការ៉ាសសាំង Total ត្រង់ចំណុចផ្លូវបំបែកផ្លូវលេខ ១០០៣ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឡានរបស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ និងកង់បីឥណ្ឌានោះបើកស្របទិសគ្នា។
យោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានសរសេរថា៖ "ខ្ញុំអត់ដឹងនិយាយយ៉ាងម៉េចជាមួយអ្នកបេីកតុៗអស់ហ្នឹងទេ អាងអីលេីកដៃសំពះសុំទោស ឡានខ្ញុំពីរបីគ្រឿងហេីយលោកបងតុៗកៅឆាយរហូត ឆ្ងល់បេីកបរគ្មានយកគ្រាប់ភ្នែកមេីលឆ្វេង ស្តាំ មេីលក្រោយខ្លះទេហី ឡានគេថ្លៃៗណាស់មិនមែនទិញមកជិះហេីយអោយអ្នកឯងបេីកប៉ះហេីយចេះតែលេីកដៃសំពះសុំទោសនោះទេ"។
នេះជាការក្រើនរំលឹកដល់បងប្អូនដែលធ្វើដំណើរតាមផ្លូវ មិនថាបងៗដែលបើកកង់បីឥណ្ឌារឺអ្នកធ្វើដំណើរផ្សេងទៀតឲមានការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕
ទស្សនាវីដេអូខាងក្រោម៖