មាននិស្ស័យទើបបានជួប! សុំទោសពួកម៉ាកណា កៅឆាយទាំងព្រឹកតែម្តង អត់ពាក់មួកសុវត្ថិភាពមិត្តចាស់ក៏ចាប់ផាកដែរ

ជាការពិតណាស់ ​ដើម្បីឱ្យការធ្វើដំណើរ និងការធ្វើចរាចរណ៍ប្រកបដោយភាពរលូន ​និងសុវត្ថិភាព ប្រជាជនទាំងអស់ត្រូវតែសិក្សា និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដែលបានចែងនៅក្នុងច្បាប់ចរាចរណ៍។

នៅក្នុងនោះសម្រាប់អ្នកជិះម៉ូតូទាំងអស់ក្រៅពីមានកញ្ចក់ត្រឹមត្រូវហើយ ​ការពាក់មួកសុវត្ថិភាពមិនត្រឹមតែជាការគោរពច្បាប់ទេ ​តែក៏ជាការការពារខ្លួនពីគ្រោះថ្នាក់ផងដែរ  ដោយការពាក់មួកនេះត្រូវតែពាក់ទាំងអ្នកបើកបរ និងអ្នកជិះពីក្រោយ ប្រសិនជាមិនគោរពទេ ​ប៉ូលីសចរាចរណ៍នឹងចាប់ផាកពិន័យជាមិនខាន។

ជាក់ស្តែងថ្មីៗនេះប៉ូលីសមួយរូបបានបង្ហោះរូបភាពមួយសន្លឹកដែលអាចបានថាជានិស្ស័យពិតមែនមិត្តចាស់ធ្លាប់រៀនជាមួយគ្នាបែរជាបានជួបគ្នា  ដោយសារតែមិត្តម្នាក់នោះគ្មានមួកការពារ។ ហើយបើទោះបីជាមិត្តស្គាល់គ្នាមែន ក៏មិនមែនមានន័យថាយល់ញាតិឃ្លាតច្បាប់នោះដែរ ​ពោលគឺប៉ូលីសនៅតែធ្វើការផាកពិន័យតាមច្បាប់សមជាប៉ូលីសគំរូ  ហើយមិត្តភក្តិដែលខុសច្បាប់ក៏ព្រមទទួលពិន័យទាំងដឹងកំហុស លាយទឹកមុខញញឹម។

តាមរយៈគណនីហ្វេសប៊ុកប៉ូលីសចរាចរណ៍ម្នាក់មានឈ្មោះ តូច កុសល៚ បានរៀបរាប់ថា៖ « មាននិស្ស័យទើបបានជួប... បងប្អូនចាស់រួមជំនាន់កាលរៀននៅ ប៊ែលធី 😂😂👮👮 កៅឆាយតែម្តង អត់ពាក់មួកសុវត្ថិភាព 😂👌 »។

ដូច្នេះកុំភ្លេចគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងណា ​ជាពិសេសអ្នកជិះម៉ូតូកុំភ្លេចពាក់មួកសុវត្ថិភាពដើម្បីការពារអាយុជីវិត និងហានិភ័យផ្សេងៗ៕

S 356

53412006_858348287839067_8266517369858293760_o

86263662_1131158483891378_8822400435630374912_o