អភិបាលរាជធានីភ្នំពេញ នាំភ្ញៀវទេសចរបរទេសដែល​ជិះលើនាវា​ Westerdam​ ​​ដើរកម្សាន្តទស្សនាសម្រស់រាជធានីភ្នំពេញ​

កាលពីរសៀលថ្ងៃទិ ​១៧ ​ខែកុម្ភៈ ឆ្នាំ ​២០២០  នេះ លោកអភិបាលរាជធានីភ្នំពេញ បានអញ្ជើញធ្វើជាអ្នកនាំផ្លូវកិត្តិយស នាំភ្ញៀវទេសចរមកពីនាវា Westerdam ដែលចូលចតនៅខេត្តព្រះសីហនុ ដើរលេងកម្សាន្ដតាមទីកន្លែងទេសចរណ៍សំខាន់ៗជាច្រើននៅក្រុងភ្នំពេញ ដូចជា៖ ព្រះបរមរាជវាំង មាត់ទន្លេ និងកន្លែងកម្សាន្ដផ្សេងៗទៀត ដើម្បីស្វែងយល់ និងបានកម្សាន្តពីទឹកដីប្រទេសកម្ពុជាផងដែរ។

Fn 2020 02 17 16 36 40 7

Fn 2020 02 17 16 36 41 13

ដោយភ្ញៀទេសចរដែលឡើងមកទីក្រុងភ្នំពេញកម្សាន្តនេះ ត្រូវបានគេដឹងថាមានចំនួន ១២០នាក់ មានសញ្ជាតិផ្សេងៗគ្នាមកពីច្រើនប្រទេស ដោយនេះជាការមកកម្សាន្តមុននឹងនឹងត្រលប់ទៅប្រទេសកំណើតវិញ ហើយការកម្សាន្តនៅទីក្រុងភ្នំពេញនេះទើបតែបញ្ចប់នៅម៉ោង៦ល្ងាចប៉ុណ្ណោះ ​រួចទើបបន្តជួបជុំ និងសម្រាកនៅសណ្ឋាគារសុខា។

គួរឱ្យដឹងផងដែរថា ​សម្រាប់ជនបរទេសដែលឡើងមកពីទីក្រុងភ្នំពេញកម្សាន្ត មុននឹងត្រលប់ទៅប្រទេសកំណើតខ្លួន សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព យ៉ាងម៉តចត់ ពីមន្ត្រីក្រសួងសុខាភិបាល ថាគ្មានរោគសញ្ញាពាក់ព័ន្ធនឹងវីរុស Covid-19 នោះទេ៕

Fn 2020 02 17 16 36 41 11

Fn 2020 02 17 16 36 40 9

Fn 2020 02 17 16 36 40 7

Fn 2020 02 17 16 36 40 8

Fn 2020 02 17 16 36 40 5

Fn 2020 02 17 16 36 40 3

Fn 2020 02 17 16 36 40 1

Fn 2020 02 17 16 36 40 0

Fn 2020 02 17 16 36 28 3

Fn 2020 02 17 16 36 28 2

Fn 2020 02 17 16 36 28 1