ខ្លាចជ្រុលហួសពេកទេដឹង! បុរសម្នាក់យកលុយទៅបោកទឹកនិងសាប៊ូព្រោះខ្លាចឆ្លងវីរុស Covid-19 (មានវីដេអូ)

ខ្លាចជ្រុលហួសពេកទេដឹង! បុរសម្នាក់យកលុយទៅបោកទឹកនិងសាប៊ូព្រោះខ្លាចឆ្លងវីរុស Covid-19 (មានវីដេអូ)

ខណៈពេលដែល Covid-19 នៅតែបន្តរីករាលដាលពាសពេញពិភពលោកនោះ ប្រជាជននៅតាមបណ្ដាប្រទេសផ្សេងៗត្រូវបានគេណែនាំអោយមានការប្រុងប្រយ័ត្នបន្ថែមនិងត្រូវតែថែរក្សាអនាម័យផ្ទាល់ខ្លួន។ នេះរួមបញ្ចូលទាំងការលាងដៃឲបានទៀងទាត់ ជូតសម្អាតទូរស័ព្ទនិងទ្វារចូលនិងជៀសវាងចុចប៊ូតុងជណ្តើរយន្តនិងបង្កាន់ដៃតាមទីសាធារណៈ។

Ca_coronaviruscontagious_012720getty
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចម្លែកតែបុរសម្នាក់នេះគាត់បានយកលុយរបស់គាត់ទៅបោកទឹកនិងសាប៊ូ។ វីដេអូមួយដែលត្រូវបានបង្ហោះនៅលើហ្វេសប៊ុកបង្ហាញថាបុរសនោះហ៊ានយកក្រដាសប្រាក់ទៅដាក់ធុងសាប៊ូនិងទឹកហើយលាងវាចេញក្នុងគោលបំណងលាងសំអាតមេរោគចេញ។

លុយគឺជារបស់ដែលមនុស្សគ្រប់រូបតែងតែប៉ះជាប្រចាំហើយគឺពេលយើងទទួលបានលុយទាំងនោះពីការអាប់ឬចាយវាយផ្សេងៗ យើងមិនដឹងថានរណាប៉ះខ្លះនោះឡើយ។ ដូច្នេះវាអាចនឹងមានមេរោគនិងបាក់តេរីគ្រប់ប្រភេទនៅលើ។

ប៉ុន្តែអ្នកពុំចាំបាច់ដល់ថ្នាក់លាងលុយរបស់អ្នកដើម្បីឱ្យមានសុវត្ថិភាពនោះទេ ប៉ុន្តែអ្នកអាចលាងដៃរបស់អ្នកជាមួយសាប៊ូឬប្រើទឹកលាងដៃគឺគ្រប់គ្រាន់ហើយ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួលដោយ៖ Knongsrok News
ប្រភព៖ Singapore Laughs

Loading...