កំពុងផ្អេីលខ្លាំង! ក្មេងប្រុស សុំលុ យតាម ផ្លូវ លេងសុទ្ធតែ កាំ ភ្លេី ង ភ្ជង់! ពេលនេះ ប៉ូលី សបាន ឃា ត់ខ្លួន ហេីយ

ម៉ាឡេស៊ី ៖ រូបភាពក្មេងប្រុសម្នាក់ដែលបានលើកកាំភ្លើ ងភ្ជង់សុំលុយគេតាមផ្លូវនោះ បានធ្វើឱ្យកក្រើកបណ្ដាញសង្គមជាខ្លាំងដោយអ្នកខ្លះបានយករូបនោះទៅធ្វើជាការកំសាន្ត ។ ដោយការពិតរូបភាពក្មេងប្រុសនោះមានប្រភពមកពីប្រទេសម៉ាឡេសុី រដ្ឋសាបា ហើយក្មេងនោះតែងតែបានយកកាំភ្លើ ងជ័រភ្ជង់គេដើម្បីសុំលុយជារឿយៗ ។

3 101

ប្រភពពី AstroNews បានបន្តទៀតថាអ្នកដំណើរមានការហួសចិត្តយ៉ាងខ្លាំងដោយសារតែ ឪពុកម្ដាយ របស់ក្មេងនោះបានប្រើវិធីបែបនេះប្រើកូនរបស់ខ្លួនដើម្បីទៅរកលុយ ដើម្បីចិញ្ចឺមខ្លួន ។

1 129

អ្នកដំណើរម្នាក់ដែលបានឃើញ បាននិយាយរ៉ាយរ៉ាប់ពីក្មេងប្រុសតូចម្នាក់នេះថា ក្មេងនេះបានកាន់កាំភ្លើងខ្លីជាប្រដាប់ប្រដាក្មេងលេងដើរតម្រង់ទៅឡានរបស់ពួកគាត់ដែលឈប់ស្តុបនៅតាមផ្លូវក្នុងគោលបំណងដើម្បីបំភ័យអ្នកបើកបរដើម្បីឱ្យលុយខ្លួន។ ភ្លាមៗនោះក្រោយទទួលបានការរាយការណ៍ពីពលរដ្ឋ ដែលជាដំណើរប៉ូលីសប្រចាំមូលដ្ឋានបានទៅដល់កន្លែងកើតហេតុហើយធ្វើការឃាត់ខ្លួនក្មេងប្រុសនេះតែម្តង។

2 109

បូ៉លីសមូលដ្ឋាននៃរដ្ឋសាបាបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្សជាង១៥នាក់ផ្សេងទៀតក៏ត្រូវបានប៉ូលីសក្នុងតំបន់ចាប់ខ្លួនផងដែរជុំវិញបញ្ហានេះ ៕