ក្មេងប្រុសតឿ ដែលត្រូវគេមើលងាយនៅសាលា ​រហូតស្រែកយំចង់បានខ្សែ ច ង-ក ​ពេលនេះត្រូវបានតារាល្បីៗលើកទឹកចិត្ត ថែមទាំងទទួលមូលនិធិមកដើរលេងនៅអាមរិចទៀត (មានវីដេអូ) – Kalib9 ជីវិតកម្សាន្ត | Pelklas

ក្មេងប្រុសតឿ ដែលត្រូវគេមើលងាយនៅសាលា ​រហូតស្រែកយំចង់បានខ្សែ ច ង-ក ​ពេលនេះត្រូវបានតារាល្បីៗលើកទឹកចិត្ត ថែមទាំងទទួលមូលនិធិមកដើរលេងនៅអាមរិចទៀត (មានវីដេអូ)

ថ្មីៗនេះ កុមារាមួយរូប ដែលទើបតែមានអាយុ ៩ឆ្នាំ  មានឈ្មោះថា  Quaden Bayles  និងបានរស់នៅជាមួយម្តាយឈ្មោះ Yarraka នៅក្នុងតំបន់់ Brisbane ប្រទេសអូស្ត្រាលី បានតូចចិត្តនឹងត្រូវក្រុមមិត្តភក្តិមើលងាយធ្វើបាបព្រោះតែខ្លួនកើតមកមានសប្បទាខុសប្រក្រតី ​ពោលគឺតឿ ក្រិន (Achondroplasia) បានស្រែកយំយ៉ាងខ្លាំងទាមទារសុំខ្សែពីម្តាយយកមកចង-ក ​សម្ល ា ប់ ខ្លួន ​និងចង់ឱ្យនរណាម្នាក់យក កាំ  បិ ត មកសម្លា ប់ ខ្លួន មក  រហូតធ្វើឱ្យម្តាយកើតចិត្តអាណិតខ្លាំងថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឱ្យគ្រប់គ្នារំជួលចិត្តជាខ្លាំង។

Bullying Video Australia Quaden Bayles

វីដេអូដែលម្តាយរូបនេះបានបង្ហោះ បានធ្វើឱ្យពិភពលោកខ្លោចចិត្តជាខ្លាំង  ដែលត្រឹមតែជាក្មេងតូចបែរជាត្រូវក្មេងៗដទៃមើលងា យ មើល ថោ ក ដល់ថ្នាក់នេះ រហូតធ្វើឱ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នានិយាយលើកទឹកចិត្តក្មេងប្រុសឱ្យតស៊ូបន្ត ​ដោយក្នុងនោះសូម្បីតែតារាសម្តែង រួមទាំងតារាបាល់ទាត់ល្បីៗ ដូចជា NRL star Latrell Mitchell   Hugh Jakcman និង Jeffrey Dean Morgan ក៏បានថតវីដេអូលើកទឹកចិត្តក្មេងប្រុសគួរឱ្យអាណិតនេះផងដែរ។

24959264 8022405 Image M 95_1582164696798

24962466 8022405 Image A 20_1582173305090

អ្វីដែលកាន់តែរំជួលចិត្ត ​ពេលនេះរឿងរ៉ាវកម្សត់របស់ក្មេងប្រុសម្នាក់នេះ បានធ្វើឱ្យ តារាកំប្លែង Brad Williams ដែលជាតារាក្រិនម្នាក់ដែរ បានផ្តើមបង្កើតជាមូលនិធិមួយនៅលើវេបសាយ GoFundMe ដើម្បីស្វែងរកប្រាក់បរិច្ចាក ក្នុងការបញ្ជូនក្មេងប្រុស Quaden មកដើរលេងនៅសហរដ្ឋអាមេរិច និងមកកម្សាន្តនៅសួនកម្សាន្ត Disneyland ដោយបំណងមួយនេះ គឺដោយសារតែលោក  ចង់ឱ្យក្មេងប្រុស Quaden ដឹងថាការចំអកមើលងាយមើលថោក វាមិនអាចកើតមានរហូតនោះទេ ​ហើយក្មេងប្រុសម្នាក់នេះគឺដូចតែមនុស្សធម្មតាទូទៅដែរ ដែលប្អូនពិតជាសមគួរនឹងទទួលបានភាពរីករាយដូចគេដូចឯង ​ដូច្នេះហើយបានជាលោកចង់ឱ្យម្តាយកូនទាំង២ បានមកលេងសហរដ្ឋអាមេរិក គេងនៅក្នុងសណ្ឋាគារល្អៗ ពិសេស បានទៅកម្សាន្តនៅសួន Disneyland។

25001694 8026881 Image M 47_1582242935151

តែគួរឱ្យរីករាយ ​ពេលនេះមូលនិធិ សម្រាប់ក្មេងប្រុសកម្សត់នេះឡើង ដល់ជាង៣ម៉ឺនដុល្លាហើយ និងកំពុងកើនឡើងជាបន្តបន្ទាប់ ដែលប្រាក់ដែលរំពឹងទុកត្រឹមតែ ១ម៉ឺនដុល្លាប៉ុណ្ណោះ ដោយប្រាក់ដែលសេសសល់តារាកំប្លែង  Brad Williams នឹងបរិច្ចាកបន្តទៅមូលនិធិប្រឆាំងការមើលងាយមើលថោកបន្តទៀត៕

ប្រភព៖​DailyMail

សូមទស្សនាវីដេអូខាងក្រោម ៖