ដើម្បីកូន ​! ​មិនមែនធាក់ស៊ីក្លូ ​តែឪពុកម្នាក់នេះខំដើរសំលៀងកាំបិត ​សន្សំលុយខ្មែរមួយដុំសុំទិញទូរស័ព្ទឱ្យកូន ខ្លាចចិត្តខ្លាំងណាស់

អ្នកណាថាជីវិតពិតខុសពីក្នុងរឿងនោះ ?  ជាការពិតណាស់ក្នុងរឿងការលះបង់របស់ឪពុកម្តាយពិតជាធំធេងខ្លាំងណាស់សម្រាប់កូនគ្រប់រូប ​ស៊ូទ្រាំ ​ស៊ូលំបាក ​ស៊ូអត់ខ្លួនឯងដើម្បីតែឱ្យកូនរស់ កូនបានល្អ ​តែកូនខ្លះបែរជាមិនយល់ពីទំហំចិត្តឪពុកម្តាយនោះទេ តែបែរជាទាមទារលើសពីលទ្ធភាពគ្រួសារទៅវិញ វាមិនខុសអីពីជីវិតពិតក្នុងសង្គមសព្វថ្ងៃឡើយ។

ជាក់ស្តែងថ្មីៗនេះ ​ឪពុកមួយរូបដែលប្រកបមុខរបរសំលៀងកាំបិត  មួយថ្ងៃរស់មួយថ្ងៃទាំងលំបាក ​ព្រោះតែកូនចង់ល្អ ​ចង់បានដូចគេ  បែរជាហ៊ានបេះពីមាត់ពីក ​សន្សំទិញទូរស័ព្ទឱ្យកូនធ្វើឱ្យអ្នកលក់មួយរូបក្តុកក្តួលជាខ្លាំង ​រហូតដាច់ចិត្តបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។

តាមរយៈគណនីហ្វេសប៊ុក Rynâ JūmTëv Tøch XD បានរៀបរាប់ថា៖ « បងប្អូនអើយគាត់សួរខ្ញុំថា iPhone 6pluse ខ្ញុំលក់ប៉ុន្មានហេីយគាត់ថាគាត់មានត្រឹមតា40មឿនលុយខ្មែរទេក្រដាស់រាយៗទេមីពៅលក់អោយពូអត់😢😢😭😭ទឹកចិត្តឪពុកខំដេីរសំលៀងកាំបិតតាមផ្ទះគេសំលៀងមិនបានដេីរសូមគេដេីម្បីសន្សំលុយទិញទូរស័ព្ទអោយកូន😭😭😢

ខ្ញុំថាលុយខ្មែរក៏ខ្ញុំយកដែលពូតែខ្ញុំមិនគិតកន្ទុយពីពូទេខ្ញំថែមសុិមអោយពូមួយទៀតហេីយអោយទឹកក្រូចនឹងផ្លែឈេីតិចតួចជូនពូ😭😭😭

ខ្ញុំសួរគាត់ថាកូនពូរៀនទីប៉ុន្មានហេីយគាត់ថាទី11ហេីយវាចង់បានទូរស័ព្ទប្រេីនឹងគេពូខំសន្សំម៉ាថ្ងែ20000៛ដេីម្បីទិញអោយកូន😢 កូនអេីយកូនឃេីញហេីយសូមមេត្តាយល់ចិត្តឪពុកផង😭ថាឪពុក ខំដេីរសូមគេទម្រាំបានវាលំបាកប៉ុនណាមិនហ៊ានទិញអីហូបខ្លួនឯងទេ😭ខ្ញុំឃេីយគាត់អង្គុយសូមគេហេីយមេីលមោតាទូទូរស័ព្ទខ្ញុំរហូតការពិតចង់បានទូរស័ព្ទអោយកូនសោះ😭😭😢😭😭 ​»។

S 4769

សង្ឃឹមថាកូនរបស់លោកពូម្នាក់នេះ ​និងកូនៗដទៃៗទៀតបានឃើញរឿងបែបនេះហើយ ​សូមមេត្តាអាណិតស្រលាញ់ឪពុកម្តាយឱ្យច្រើនៗ  ជាពិសេសកុំធ្វើឱ្យលោកពិបាកចិត្ត ​ព្រោះតែអ្នក ​ដោយសារការទាមទារហួសលទ្ធភាពលោកអី៕

87022957_2569962416655957_7499699711331270656_o

87081244_2569962466655952_2885469994227859456_o

87378526_2569962433322622_7429517480403402752_o