ភ្ញាក់ផ្អើល! ក្រោយប្រទះឃើញកូនទូកប្រភេទទូកភ្លោះ គ្មានមនុស្សបើក អណ្តែតលើសមុទ្រខេត្តព្រះសីហនុ – Kalib9 ជីវិតកម្សាន្ត | Pelklas

ភ្ញាក់ផ្អើល! ក្រោយប្រទះឃើញកូនទូកប្រភេទទូកភ្លោះ គ្មានមនុស្សបើក អណ្តែតលើសមុទ្រខេត្តព្រះសីហនុ

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងចម្លែកខ្លាំង ​ដោយនៅក្នុងថ្ងៃទី ​២៤ ​ខែកុម្ភៈ នេះនៅក្នុងព្រះសីហនុ  ប្រជាពលដ្ឋ ​បានប្រទះនឹងទួកមួយគ្រឿងគ្មានមនុស្សបើក បានអណ្តែតនៅលើដែនសមុទ្រ  ។ សមត្ថកិច្ចបានប្រទះសសំភារៈមួយចំនួន  តែបែរជាបាត់ដានមនុស្សសូន្យឈឹង ​មិនដឹងថាជួបឧបទ្ទហេតុ ​ឬប្រទះនឹងបញ្ហាសុខភាពណាមួយឡើយនៅលើដែណសមុទ្រនេះ។

87268488_131025458427150_8231441424218849280_o

តាមប្រភពគណណីហ្វេសប៊ុកផេក Huy Bunleng News បានរៀបរាប់ថា៖ « ខេត្តព្រះសីហនុ-ប្រជាពលរដ្ឋ ប្រទះឃើញកូនទូកប្រភេទទូកភ្លោះ គ្មានមនុស្ស អណ្តែតលើសមុទ្រ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចខាងជើងកោះថាស។

សមត្ថកិច្ចបញ្ជាក់ថា ប្រជាពលរដ្ឋឈ្មោះ ហម លាងហៃ ភេទប្រុស មុខរបរអ្នកបើកបរទូកដឹកសម្ភារៈ បានបើកទូកចេញពីភូមិកោះរ៉ុងសន្លឹម(២៣) ឆ្ពោះទៅក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានប្រទះឃើញទូកកំពុង អណ្តែតទឹក តែមិនមានមនុស្សនៅក្បែរនោះឡើយ រួចម្ចាស់ទូកបានរាយការណ៍មកមន្ត្រី សង្កាត់កោះរ៉ុងសន្លឹម ទើបលោកចៅសង្កាត់កោះរ៉ុងសន្លឹម អោយអ្នកឃើញ អូសទូកចូលមកក្នុងក្រុងព្រះសីហនុ ផែ៥២ ក្នុងនោះពិនិត្យឃើញមានសម្ភារៈនៅលើទូករួមមាន៖

១.ម៉ាស៊ីនម៉ាកហុងដា កម្លាំង៥សេះចំនួន១គ្រឿង។

២. ទូរស័ព្ទដៃម៉ាកអាយ ហ្វូន១គ្រឿង មានអក្សរជាភាសារុស្សី។

៣.កាបូបដៃតូចនិងមានប្រាក់ចំនួន១០ដុល្លារ ប្រាក់ខ្មែរ៤០០០រៀល។

៤.ពិលចំនួន១។

៥. កញ្ឆាក្រៀមចំនួន១កញ្ចប់តូច។

៦.សម្ភារៈស្ទួចត្រីមួយចំនួន។

បច្ចុប្បន្នទូកបានរក្សាទុកនៅផែចំណត៥២ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត »៕

S 7679

87286954_131025465093816_8334630848183664640_o

87475415_131025508427145_3489111816431206400_o