អបអរផង! អ្នកនាង ​សួស ​វីសា ​និង ​Tommy ជិតក្លាយជាម្តាយឪពុកគេហើយ

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាចម្រៀងនៅផលិតកម្មរស្មីហង្ស​មាសអ្នកនាង សួស វីសា និងលោក ថមមី បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី ២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ កន្លងមក  បានធ្វើឱ្យកក្រើកនិងផ្អើ​លអស់ទាំងមហាជន និងអ្នកសិល្បៈជាច្រើនផងដែរ។

ក្រោយរៀបការរួចគូស្នេហ៍ថ្មីថ្មោងបានដឹកដៃគ្នាកម្សាន្តតាមប្រទេសប៉ែកអឺរ៉ុបជាច្រើនកន្លែង ​ថែមទាំងបានបើកហាងលក់សំលៀកបំពាក់ដ៏ធំមួយរួមគ្នាផងដែរ ​តែអ្វីដែលពិសេស ​ពេលនេះកាន់តែរំភើប ដោយអ្នកនាង ​សួស ​វីសា ​ត្រូវបានដឹងថាកំពុងតែពពោះកូនដំបូងហើយ។

Nokorthom 29 11 2019.3

Fdadfsxcvz213213

តាមរយៈគណនីហ្វេសប៊ុកលោក  Tommy Real  បានរៀបរាប់ថា៖ ​«  ក្នុងមួយជីវិតរបស់ខ្ញ៉ំនេះ ថ្ងៃនេះហើយជាថ្ងៃដែលខ្ញ៉ំសប្បាយចិត្តបំផុតដែលមិនអាចយកអ្វីមកថ្លែងបានឡើយ❤️

🙏❤️ អរគុណប្រពន្ធសំលាញ់ដែលបានផ្តល់កាដូដ៍មានន័យមួយនេះមកអោយគ្រួសារយើង ដែលជាកាដូដ៍មានតម្លៃកាត់ថ្លៃព៉ំបាន (Baby)👶 បងសប្បាយចិត្តខ្លាំងណាស់រកពាក្យអ្វីនិយាយមិនចេញទេ បងពិតជាស្រលាញ់អូនខ្លាំងណាស់ប្រពន្ធសំលាញ់ បងសូមសន្យាថានិងមើលថែរក្សាអូននិងកូនៗយើងអោយមានសេចក្តីសុខនិងសុភមង្គលជារៀងរហូតតទៅ 😊បងប្អូនអើយ ខ្ញ៉ំក្លាយជាប៉ាគេហើយ ខ្ញ៉ំមានកូនហើយ ❤️🥰

ចង់ប្រាប់ពិភពលោកនេះថាខ្ញ៉ំស្រលាញ់ប្រពន្ធខ្ញ៉ំណាស់ Sous Visa ❤️ Dady Mommy ❤️

🥰 ចឹងបានឆ្ងល់ណាស់ហេតុអ្វីខ្ញ៉ំឃ្លានតាម្ជូរ និងក្អួតរហូត ឥឡូវអស់ចម្ងល់ហើយ 😆

#Daddy #Mommy #baby #Tommy #Sousvisa ❤️ »។

សូមចូលរួមអបអរគូស្នេហ៍ទាំង២ផង ៕

S 25468

87378836_1298570403681587_5895144687399862272_o

87301014_1298570607014900_1914268487195295744_o

87255836_1298570523681575_2804821370381271040_o

87276999_1298570497014911_5324734032188014592_o

87298967_1298570710348223_1286416372431060992_o

87172264_1298570640348230_1879572332628934656_o

87460061_1298570427014918_3747119920765206528_o