WHO ប្រកាស​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ត្រៀម​ខ្លួន​ហើយ ​ក្រោយ​ COVID-19 រាតត្បាត​តាំង​ពី​អាស៊ី​ដល់​អឺរ៉ុប​និង​មជ្ឈិមបូព៌ា

WHO ប្រកាស​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ត្រៀម​ខ្លួន​ហើយ ​ក្រោយ​ COVID-19 រាតត្បាត​តាំង​ពី​អាស៊ី​ដល់​អឺរ៉ុប​និង​មជ្ឈិមបូព៌ា

អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ថា​ប្រជាជន​ទូទាំង​សកលលោក​ចាំ​បាច់​ត្រូវ​ត្រៀម​លក្ខណៈ​លើ​ការ​កើត​មាន​នៅ​ហានិភ័យ​នៃ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី COVID-19 ​បន្ទាប់​ពី​វា​បាន​ផ្ទុះ​ការ​រាលដាល​កាន់​តែ​ខ្លាំង​ឡើង​លើស​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី។

C1_3540314
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
602x338_cmsv2_72fe0288 Bffd 548e B192 6fe8b715b9bf 4518804
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មក​ទល់​បច្ចុប្បន្ន COVID-19 បាន​រាតត្បាត​ដល់​ប្រទេស​នៅ​ប៉ែក​ខាង​តំបន់​អឺរ៉ុប និង​មជ្ឈិមបូព៌ា ខណៈ​តួ​លេខ​រាប់​ក្រៅ​ប្រទេស​ចិន​មាន​ការ​កើន​ឡើង​ច្រើន​ជាង ២០០០ ករណី និង​ឆក់​យក​ជីវិត​មនុស្ស​លើស​ពី ៣០ នាក់​រួច​ទៅ​ហើយ​នោះ។

5e501e3ffee23d3f2a3f6742
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
5e3ddd70a31012820650584e
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក Tedros Adhanom Ghebreyes ប្រធាន​អង្គការ WHO បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ “សម្រាប់​ពេល​នេះ​យើង​មិន​ទាន់​ឃើញ​វា​រីក​រាលដាល​ទូទាំង​សកលលោក​នោះ​ទេ ហើយ​ក៏​មិន​ឃើញ​ពី​ការ​បាត់បង់​ជីវិត​មនុស្ស​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​ដែរ ប៉ុន្តែ​គ្រប់​បណ្តា​ប្រទេស​ទាំង​អស់​ចាំ​បាច់​ត្រូវ​តែ​ត្រៀម​ខ្លួន​ក្នុង​ហានិភ័យ​ដែល​អាច​រាលដាល​យ៉ាង​សាហាវ​ពាសពេញ​ពិភពលោក”។

SWITZERLAND CHINA HEALTH EPIDEMIC WHO VIRUS
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Unnamed
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរ​បញ្ជាក់​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៥ ​ខែ​កុម្ភៈ ឆ្នាំ ២០២០ នេះ ករណី​អ្នក​ឆ្លង​វីរុស​សរុប​មាន ៨០១៤៧ ករណី ដែល​មាន​ជាង ៧៧៦៥៨ ករណី​កើត​ឡើង​នៅ​ចិន​ដី​គោក។ ចំនួន​អ្នក​បាត់បង់​ជីវិត​មាន​ដល់ ២៦៩៩ នាក់ ខណៈ​អ្នក​ព្យាបាល​សះស្បើយ​ពី​វីរុស​មាន ២៧៦៦១ នាក់៕​

ប្រែសម្រួល៖ Knongsrok | ប្រភព៖ Bangkokpost

Loading...