សេដ្ឋី​លំដាប់​ទី ៤ មាន​ទ្រព្យ​ ៨៧,៥ ពាន់​លាន​ដុល្លារ ស៊ូ​ប្រើ​ទូរសព្ទ​កញ្ចាស់​តម្លៃ ២០ ដុល្លារ ទី​បំផុត​ព្រម​ប្តូរ​សេរ៊ី​ឡើង iPhone ហើយ ព្រោះ

សេដ្ឋី​លំដាប់​ទី ៤ មាន​ទ្រព្យ​ ៨៧,៥ ពាន់​លាន​ដុល្លារ ស៊ូ​ប្រើ​ទូរសព្ទ​កញ្ចាស់​តម្លៃ ២០ ដុល្លារ ទី​បំផុត​ព្រម​ប្តូរ​សេរ៊ី​ឡើង iPhone ហើយ ព្រោះ

មហាសេដ្ឋី​លំដាប់​ទី ៣ ក្នុង​ពិភពលោក​លោក Warren Buffett ថ្មីៗ​នេះ​បាន​ប្រកាស​ពី​ដំណឹង​ភ្ញាក់ផ្អើល​មួយ គឺ​លោក​ព្រម​ឡើង​សេរ៊ី​ប្តូរ​ទូរសព្ទ​ថ្មី​ហើយ ​បន្ទាប់​ពី​ដាក់​ចិត្ត​ប្រើប្រាស់​ទូរសព្ទ​ធូរ​ថ្លៃ​តម្លៃ​ត្រឹម ២០ ដុល្លារ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

5c61d9242628981e2d63cab2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Warren Buffet Samsung SCH U320
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Buffett ដែល​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Berkshire Hathaway លោក​ក៏​មាន​ភាគហ៊ុន​ប្រមាណ ៥,៧ ភាគរយ​ស្មើ​នឹង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៧២ ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​អាមេរិក Apple ផង​ដែរ ប៉ុន្តែ​ទូរសព្ទ​ដែល​លោក​ស្ម័គ្រស្មោះ​បំផុត​នោះ​បែរ​ជា Samsung SCH-U320 ប្រភេទ​បិទ​បើក​អេក្រង់​ទៅ​វិញ ដោយ​បច្ចុប្បន្ន​វា​មាន​តម្លៃ​ត្រឹម ២០ ដុល្លារ​លើ​គេហទំព័រ​ eBay។

WSJ Profile Is Investigating As To Why Warren Buffett And
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅ​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន CNBC នា​ថ្ងៃ​ទី ២៣ ​កុម្ភៈ លោក Buffett បាន​និយាយ​ថា៖ “ទី​បំផុត​ទូរសព្ទ​ខ្ញុំ​បាន​បែក​អេក្រង់​អស់​ហើយ បែប​នេះ​ខ្ញុំ​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​ប្រើប្រាស់​ស្មាតហ្វូន​របស់ Apple វិញ”។

Warren_1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រំឭក​ថា​បុរស​វ័យ ៨៩ ឆ្នាំ​រូប​នេះ មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៨៧,៥ ពាន់​លាន​ដុល្លារ​អាមេរិក ឈរ​ឈ្មោះ​ជា​សេដ្ឋី​មាន​ទ្រព្យ​ច្រើន​បំផុត​លំដាប់​ទី ៤ ក្នុង​លោក ដែល​ចាញ់​តែ​លោក Bill Gates និង Jeff Bezos តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ Knongsrok | ប្រភព៖ បរទេស

Loading...