ម៉ាក់​កូន​ក្រមុំ​គាត់​និយាយ​ថា​ថ្លៃ​បណ្ណាការ ៦៨០០០ ដុល្លារ គាត់​មិន​យក​ធ្វើ​អ្នក​មាន​ទេ ​ព្រោះ​គាត់​ស្រលាញ់​កូន​ស្មើ​កែវ​ភ្នែក

ម៉ាក់​កូន​ក្រមុំ​គាត់​និយាយ​ថា​ថ្លៃ​បណ្ណាការ ៦៨០០០ ដុល្លារ គាត់​មិន​យក​ធ្វើ​អ្នក​មាន​ទេ ​ព្រោះ​គាត់​ស្រលាញ់​កូន​ស្មើ​កែវ​ភ្នែក

ជា​ការ​ពិត​ម្តាយ​ឪពុក​ម្នាក់ៗ​សុទ្ធ​សឹង​តែ​ស្រលាញ់​កូន​ដូច​កែវ​ភ្នែក​ទាំង​គូ ហើយបើ​កាល​ពី​កូន​នៅ​បាត​ជើង​ក្រហម​សូម្បី​តែ​ស្រមោច​វាល​លើ​ខ្លួនមួយក្បាល​ក៏​មិន​ឲ្យ​​មាន​ផង។ ផ្សា​ភ្ជាប់​នឹង​រឿង​នោះ​ក៏​រុញ​ឲ្យ​ម្តាយ​ខាង​ស្រី​ភាគ​ច្រើននៅពេលរៀបអាពាហ៍ពិពាហ៍ រមែង​ទាមទារ​នៅ​ថ្លៃ​បណ្ណាការ​ខ្ពស់ ​ព្រោះ​កូន​ស្រី ​ប្រៀប​ដូច​នឹង​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ ពោលគឺរមែងទាមទារការមើលថែដិតដល់ជាងកូនប្រុស។

87759801_2516744095207477_1375800311217651712_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
87544684_2516743865207500_5061654228607434752_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប៉ុន្តែ​ឪពុកម្ដាយ​ភាគ​ច្រើន​មិន​គិត​ថា​យក​លុយ​ថ្លៃ​បណ្ណាការ​នោះ​ទៅ​ធ្វើ​អ្នក​មាន​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ត្រឹម​យក​មក​ចាត់ចែង​រៀបចំ​ពិធី​មង្គលការ និង​លុយ​ដែល​សេសសល់​គឺ​មាន​តែ​ជា​ទុក​ជា​ទុន​ត្រលប់​ទោ​វិញ​ឲ្យ​កូន​រកស៊ី​ក្រោយ​ចាប់​ដៃ​គ្នា​មាន​ឈ្មោះ​ជា​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​។

87488530_2516743621874191_5159382464216432640_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
87419492_2516745268540693_8644828822413246464_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
87415568_2516743641874189_7908521078253682688_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
87394561_2516743651874188_7237098414352105472_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មិន​ខុស​ពី​សារ​របស់​ជាង​ថត​រូប​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ TK Chan ដែល​បាន​រៀបរាប់​លើ​បណ្ដាញ​សង្គម៖ “ម៉ាក់កូនក្រមុំគាត់និយាយថា
ថ្លៃបណ្ណាការ 68000$ គាត់មិនយកមកធ្វើនាក់មានទេគឺគាត់យកមកចាត់ចែងក្នុងពិធីមង្គលការទាំងអស់មានដូចជា
នាក់ភ្នួង ជាងថត តែងផ្ទះ ភ្លេងបុរាណ្យភ្លេងសម័យ លោកតាចៅមហា អាហារហូបចុកទទួលភ្ញៀវនិងបងប្អូន ហើយប្រាក់ដែលនៅសល់គាត់និងទុកកូនទាំងពីទាំងអស់ គាត់ស្រលាញ់ស្មើរកែវភ្នែកចឹងគាត់ធ្វើអ្វីៗដើម្បីតែកូនគាត់ទេ
ថតដោយ:TK Chan Photography”៕

87359831_2516746768540543_8720337684666515456_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
87318010_2516743845207502_9192629597252878336_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Ice_screenshot_20200225 132938
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ TK Chan

Loading...